ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យ ២៨ឆ្នាំ ឈឺពោះឆ្លងទន្លេម្នាក់ឯងនៅតាមផ្លូវ កាលពីវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីក្នុងលោកពិតជាពិបាក ជាម្តាយយើង ភរិយាយើង បងស្រីយើង ប្អូនស្រីយើង កូនស្រីយើង ! តើអ្នកយល់ពីអារម្មណ៍មួយនេះទេ ខណៈស្ត្រីម្នាក់ឈ្មោះ ពូន សៀកម៉ី អាយុ២៨ឆ្នាំឈឺពោះឆ្លងទន្លេម្នាក់ឯងនៅតាមផ្លូវ កាលពីវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវ ល្បឿនលឿន ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ខពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង។ នៅឯមន្ទីរពេទ្យបណ្តាអ្នកគ្រូពេទ្យបានធ្វើការតាមវិជ្ជាជីវ:ដោយយកចិត្តទុកដាក់ ។ ដោយមើលឃើញនូវស្ថានភាពជីវភាពជួបការលំបាកនិងដោយក្ដីអាណិតអាសូរផងនោះក្រុមសង្គ្រោះបន្ទាន់៧១១ ,ក្រុមគ្រូពេទ្យបង្អែកពោធិចិនតុង ,បុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន បានជួយឧបត្ថម្ភដូចជាសម្លៀកបំពាក់សម្រាប់ម្តាយនិងទារក និងថវិកាមួយចំនួនថែមទៀតផង ។

ក្នុងសមត្ថកិច្ចបញ្ជាក់ថា ៖ 

+រថយន្តសង្រ្គោះ R.៤០  016700700

+ក្រុមសង្រ្គោះរួមមាន ៖ 

១.លោក ពៅ ម៉ៃ (បើកបរ)

២.លោកស្រី អុិន សូលីដា (ប្រធានក្រុម)

៣.កញ្ញា សុិន គន្ធវិច្ចិកា (ជំនួយការ)

៤.លោកស្រី យុន សុចិន្ដា (ពេទ្យឆ្មប)

៥.លោក កែវ ពិសី (រូបភាព) ៕

ដោយ ៖ សិលា


ចែករំលែក៖