ព័ត៌មានទាន់ហេតុការណ៍៖

ល្អមែនទែនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ«ឆ្នាំរោងនេះ» គ្រោះថ្នាក់ចរាចរណ៍មានតែ១ករណីគត់នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុណ្យូចូលឆ្នាំប្រពៃណីជាតិខ្មែរ ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឆ្នាំ២០២៤នេះ អាចនិយាយបានថា បងប្អូន​ប្រជាពលរដ្ឋយល់ដឹងបានច្រើន​អំពីបញ្ហា គ្រោះថ្នាក់​ចរាចរណ៍ ព្រោះមានត្រឹមតែ១ករណីគត់ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ​២០២៤ ត្រង់ចំណុចបឹងរាំង ស្ថិតនៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។​

ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ខាងលើ ត្រូវបានគេស្គាល់ឈ្មោះ មុំ ហ៊ឹន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះ​បានធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងសភាពស្រវឹងខ្លាំង ហើយម៉ូតូក៏គ្មានភ្លើងបំភ្លឺផ្លូវលុះមកដល់កន្លែងកើតហេតុ បានខុសផ្លូវធ្លាក់ចូលរណ្ដៅដី១កន្លែង បណ្ដាល​ឲ្យ​បាក់ករស្លាប់ភ្លាមៗយ៉ាងសង្វេគបែបនេះ ។​

នេះបើតាមការបញ្ជាក់ពី​លោក ឧត្ដមសេនីយ៍​ត្រី នូវ តាល់ ស្នងការ​រងទទួលផែនការងារចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់នៅ ពុធ ៩កើត ខែចេត្រ ឆ្នាំ​រោង ឆស័ក ព​.ស ២៥៦៧ ត្រូវនឹងថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២៤ ម្សិលមុិញ ៕

ដោយ៖ ប៉ឹម ពិន​


ចែករំលែក៖