ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមសាទរទទួលទេវតាឆ្នាំថ្មី ដែលទើបបានបញ្ចប់នៅទូទាំងប្រទេសក្រោមម្លប់នៃសុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ បងប្អូន អ៊ំពូមីង តាយាយ បានត្រឡប់មកដល់រាជធានីភ្នំពេញពីស្រុកកំណើតរបស់ខ្លួនប្រកបដោយសុខសុវត្ថិភាព តាមមធ្យោបាយរថយន្តក្រុង ជាមួយនឹងការរីករាយកំសាន្ត ការជួបជុំក្រុមគ្រួសារ ធ្វើបុណ្យ លេងល្បែងប្រជាប្រិយខ្មែរ ក៏ដូចជាសាទរទទួលទេវតាឆ្នាំថ្មី ដែលទើបបានបញ្ចប់នៅទូទាំងប្រទេសក្រោមម្លប់នៃសុខសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ ជាមួយនឹងទឹកមុខ និងអារម្មណ៍ដ៏រីករាយបងប្អូន អ៊ំពូមីង តាយាយក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយក្នុងការទទួលបានសេវាដឹកជញ្ជូនដែលប្រកបដោយផាសុខភាព ការយកចិត្តទុកដាក់ និងមិនគិតថ្លៃសេវា ហើយក៏បានសំណូមពរឱ្យបន្តមានសេវាបែបនេះសម្រាប់ពិធីបុណ្យ និងឆ្នាំក្រោយបន្តបន្ទាប់ទៀត ៕ 

ដោយ ៖ សិលា


ចែករំលែក៖