ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូ គ.ជ.ប នឹងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅប្រទេសម៉ាល់ឌីវ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃសាធារណរដ្ឋម៉ាល់ឌីវ បានអញ្ជើញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នរៀបចំការបោះឆ្នោត នៃប្រទេសជាច្រើនទៀត ដើម្បីចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅសាធារណរដ្ឋម៉ាល់ឌីវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២៤។

ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និង លោក ស៊ិន សាវតា ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បី ចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ។

កន្លងមក គ.ជ.ប នៃសាធារណរដ្ឋម៉ាល់ឌីវ ក៏ធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមក ចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា កាលពីឆ្នាំ២០១៨។

នៅថ្ងៃចេញដំណើរ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១:៣០នាទីរសៀល លោក ឌឹម សុវណ្ណារុំ នឹងផ្តល់ព័ត៌មានលម្អិត និងសូមអញ្ជើញអ្នកសារព័ត៌មានចូលរួមតាមការគួរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP) ៕

ដោយ ៖ សិលា


ចែករំលែក៖