ភ្នំពេញ៖ ទិន្នន័យគ្រោះអគ្គិភ័យទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ ២០២៤ (ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤) ចាប់ពីម៉ោង ៦:០០នាទីព្រឹកថ្ងៃទី១៣ ខែមេសា ដល់ម៉ោង ១៨:០០នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះអគ្គិភ័យកើតឡើងចំនួន ២០លើក ក្នុង១៥លើក បើធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ មានការកើនឡើងចំនួន ៥លើក។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ការិយាល័យហ្វឹកហ្វឺន និងពន្លត់អគ្គិភ័យ។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ទិន្នន័យគ្រោះអគ្គិភ័យទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤ បានកើតឡើងចំនួន ២០លើកមានដូចខាងក្រោម៖
*ការខូចខាត៖ ផ្ទះ ស្មេីនិង ១៥ខ្នង/១៣ , ការ៉ាសឡាន ស្មេីនិង ១ខ្នង/០,ម៉ូតូ ស្មេីនិង៦គ្រឿង/០ , រថយន្ត ស្មេីនិង ៩គ្រឿង/៤, ឆេះព្រៃ ស្មេីនិង ២១ហិចតា/០។
* មូលហេតុ៖ – ឆ្លងចរន្តអគ្គិសនី ស្មេីនិង ៦លើក/៨ ,ប្រើប្រាស់ភ្លើង ស្មេីនិង ៦លើក/៥ ,ផ្ទុះហ្គាស ១លើក/០, ក្តាប់មិនបាន ស្មេីនិង ៧លើក/២។
* ការស្លាប់-របួស៖ គ្មាន
*បញ្ជាក់ៈ របាយការណ៍នេះបញ្ចប់ត្រឹមម៉ោង ១៨:០០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
*កត់សម្គាល់ ខេត្តដែលកើតមានអគ្គិភ័យច្រើនក្នុននោះ រួមមាន៖ទី១-ខេត្តកែបចំនួន ៣លើក និងទី២-ខេត្តបាត់ដំបងចំនួន ៣លើក៕
ដោយ៖ តារា