ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្ស០៤នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

  ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង០២និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១ ត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

  ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក zoomerពណ៌ក្រហម+ស មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AC-0717 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងនិងបានឆ្វែលរង្វង់មូល ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឃ្លិចពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AU-8526 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូទៅជើង(បញ្ច្រាសទិស) ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៤នាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

  ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖