ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់បានសារភាពអំពីមូលហេតុនៃការសម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះហេីយ

ចែករំលែក៖

ភ្នំពេញ៖​ ជនដៃដល់ដែលបា​នចាក់សម្លាប់ស្ត្រីរងគ្រោះដល់ក្នុងផ្ទះដ៏សាហាវឃោរឃៅបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួមអារ.កសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់​ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ​ ពេលនេះបានដឹងខ្លួនហេីយៗបានសារភាពថា ខ្លួននិងជនរងគ្រោះមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហេីយដោយមិនដឹងថាជនរងគ្រោះមានប្តីនិងកូននោះទេ នេះបេីតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ។ 

    សូមរំលឹកថា​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២៤​ នៅបុរីពិភពថ្មី​ ឈូកវ៉ា២​ ផ្លូវលេខ៣៦​ ផ្ទះលេខ៣១​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ 

    ឃាតកឈ្មោះ លឹម គីណែត អាយុ២៥ ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ 

ចំណែកជនរងគ្រោះ​ឈ្មោះ​ មាស​ លក្ខិណា​ ​ភេទ​ស្រី អាយុ​២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កេីតហេតុ មានប្តីជាជនជាតិចិនធ្វើការនៅខេត្តព្រៃវែងមានកូន២នាក់។ 

    តាមសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ថា ជនដៃដល់បាន សារភាពប្រាប់ថា ខ្លួនជាពលករនៅ ប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំ មកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ ទេ គឺទំនាក់ទំនងតាមរយៈឆាតfacbook។ ខ្លួនមិនបានដឹងថាខាង នារីរងគ្រោះមានប្តីនិងកូននោះទេ ហើយ ចំណែកខាងនាងក៏មិនបានប្រាប់ឱ្យខ្លួន ដឹងថា នាងមានប្ដីមានកូននោះដែរ មិនតែប៉ុណ្ណោះ ខ្លួនក៏បានផ្ញើជាលុយកាក់ឱ្យនាងជា ហូរហែថែមទៀតផង ។

   ជនដៃដល់បាននិយាយទៀតថា ពេល ថ្មី ៗ នេះ ទើបខ្លួនបានដឹងថានាងមានប្ដី និងមានកូន២នាក់រួចទៅហើយ ជាហេតុ ធ្វើឱ្យខ្លួនមានកំហឹងនិងគំនុំ ព្រោះតែនារី រងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន ។ ពេល នោះខ្លួនបានស៊ើបអំពីផ្ទះ កន្លែងរស់នៅ របស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លាប់នាង ចោល និងសម្លាប់ខ្លួនឯងតាមក្រោយ ។បន្ទាប់មក ក៏បានធ្វើដំណើរចាកចេញពី ប្រទេសថៃ ដោយមានកាំបិតផង ហើយ ពេលមកដល់ស្រុកខ្មែរ ខ្លួនបានជួល រថយន្តតាក់ស៊ី ពណ៌ក្រហម១គ្រឿងជិះ ទៅកាន់ផ្ទះនារីរងគ្រោះ រួចក៏ធ្វើ សកម្មភាពចាក់សម្លាប់នាង និង អារ.កសម្លាប់ខ្លួនឯងតែម្ដង ។ នេះ គ្រាន់តែជាការបង្ហើបឱ្យដឹងពីសមត្ថកិច្ច ដែលបានទៅធ្វើការសាកសួរចម្លើយ ជនសង្ស័យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី តែ ប៉ុណ្ណោះ ចំណែកឯដើមចមពិតយ៉ាងណា ទៀតនោះមិនត្រូវបានគេដឹងឡើយ ព្រោះ ពេលនេះ គ្រាន់តែជាការអះអាងពីជន ដៃដល់តែម្ខាង ចំណែកនារីរងគ្រោះបាន ស្លាប់បាត់ទៅហើយ មិនអាចបកស្រាយ បានឡើយ ។

    បេីយោងតាមកាមេរ៉ាសុវត្ថិភាពចំនួន២ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយកា មេរ៉ាទី១បានបង្ហាញឱ្យឃើញជនសង្ស័យ បានជិះរថយន្ដ ម៉ាក TOYOTA PRIUS ពណ៌ ក្រហម ១ គ្រឿង ទៅឈប់នៅខាង មុខផ្ទះជនរងគ្រោះ ។ បន្ទាប់មកបានចុះ ដើរសំដៅទៅផ្ទះជនរងគ្រោះ ដោយនៅ ក្នុងដៃមានកាន់ថង់ពណ៌ខ្មៅ១ផងដែរ បន្ទាប់មកទៀត ក៏បានផ្លោះរបងចូលទៅ ក្នុងផ្ទះនោះ ។

បន្តិចក្រោយមក ក៏ឮសំឡេងស្ត្ររងគ្រោះ ស្រែកឱ្យគេជួយបង្កការភ្ញាក់ផ្អើលឆោឡោ តែម្តង។ 

    ប្រភពដដែលបានឱ្យដឹងបន្តទៀតថា កាមេរ៉ាទី ២ មុនពេលកើតហេតុ បានឃើញ ឃាតក រូបនោះ ដើរទៅមុខ ផ្ទះស្ត្រីរងគ្រោះ ខណៈដែលនាងកំពុង ឈរប្រមូលសម្លៀកបំពាក់ដាក់ចូលទៅ ក្នុងម៉ាស៊ីនបោកគក់ ។ ពេលនោះ ពួកគេក៏បានឈរនិយាយគ្នាបានបន្តិចជន ដៃដល់ក៏បានផ្លោះរបងចូលទៅក្នុង បរិវេណផ្ទះ រួចដកកាំបិតចុងស្រួចចេញពី ក្នុងថង់ពណ៌ខ្មៅ ចាក់នាងជាច្រើនកាំបិត ព្រមទាំងចាប់អារករហូតដល់ស្លាប់ ។

ក្រោយពេលសម្លាប់នាងរួចហើយ ឃាតក រូបនោះ ក៏បានដោះ អាវ ចេញ រួចយកកាំបិតចាក់ពោះ និងអារ.កខ្លួនឯងបណ្តាលឱ្យដួលដេកនៅក្បែរសពនារីរងគ្រោះ ប៉ុន្តែ មិនស្លាប់ គ្រាន់តែរបួសធ្ងន់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖