ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលចំណាយប្រាក់សម្រាប់ប្រព័ន្ធការពារមីស៊ីល១ពាន់លានដុល្លារជារៀងរាល់យប់

ចែករំលែក៖

ជម្លោះនៅតំបន់ហ្គាហ្សានិងភាពតានតឹងជាមួយអុីរ៉ង់បានបង្កការខូចខាតយ៉ាងធំធេងដល់សេដ្ឋ
កិច្ចអុីស្រាអែល ដែលបណ្តាលឱ្យទីភ្នាក់ងារសំខាន់ៗ ទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់រដ្ឋជ្វីហ្វមួយកម្រិត។
យោងតាមកាសែត Times of Israel S&P Global Ratings បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អុីស្រាអែលពី ‘AA-/A-1+’ ទៅ ‘A+/A-1’ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសកំពុងធ្លាក់ចុះ និងការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយ ដែលជាការទម្លាក់ចំណាត់ថ្នាក់ចុងក្រោយបំផុតចាប់តាំងពី Moody’s បានទម្លាក់ចំណាត់ថ្នាក់ក្នុងខែកុម្ភៈ។
ជម្លោះនៅតំបន់ហ្គាហ្សា រួមជាមួយនឹងការកើនឡើងនៃភាពតានតឹងរវាងទីក្រុង Tel Aviv នឹងទីក្រុង Tehran បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអុីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ 2023មក។
នៅក្នុងត្រីមាសទី 4 ឆ្នាំ 2023 មានការធ្លាក់ចុះ 20.7% លើសពីការព្យាករណ៍ដំបូង 10% ។ បំណុលជាតិបានកើនឡើងចំនួន 43 ពាន់លានដុល្លារកាលពីឆ្នាំមុន រួមទាំង 22 ពាន់លានដុល្លារដែលប្រមូលបានចាប់តាំងពីការចាប់ផ្តើមនៃអរិភាព។
រូបិយបណ្ណជាតិរបស់អុីស្រាអែល ជាប្រាក់ដុល្លារបានបាត់បង់ច្រើនជាង 4% ធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងឆ្នាំ 2024។
តើសេដ្ឋកិច្ចអុីស្រាអែលរួចផុតពីសង្គ្រាមដោយរបៀបណា? សាស្ត្រាចារ្យ Avi Weiss ប្រធានមជ្ឈមណ្ឌល Taub សម្រាប់ការស្រាវជ្រាវគោលនយោបាយសង្គមក្នុងប្រទេសអុីស្រាអែល និងជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bar-Ilan បានលើកឡើងថា “សេដ្ឋកិច្ចរបស់អុីស្រាអែលបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់” ដោយបានយកឈ្នះលើភាពតក់ស្លុតដំបូង ទីផ្សារការងារកំពុងវិលទៅរកភាពធម្មតាវិញ។
សូម្បីតែឧស្សាហកម្មសំណង់ក៏វិលមករកមុខជំនួញវិញដែរ (បង្ហាញថាជនជាតិអារ៉ាប់អុីស្រាអែលចូលធ្វើការវិញ)។ ចំនួនបុរសដែលជាប់កាតព្វកិច្ចបម្រុងកំពុងថយចុះជាបណ្តើរៗ ហើយបច្ចុប្បន្ន ក្នុងចំណោមកម្លាំងការងារ ចំនួននៅតែមានកម្រិតខ្ពស់ ប៉ុន្តែមានតែពាក់កណ្តាលនៃចំនួនដែលបានចុះឈ្មោះក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ»។
លោកបណ្ឌិត Steven Terner នាយកក្រុមហ៊ុន Terner Consultants ដែលជាក្រុមហ៊ុនប្រឹក្សាធុរកិច្ច និងភូមិសាស្ត្រនយោបាយឈានមុខគេដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉កមានទស្សនៈផ្ទុយគ្នាថា “សេដ្ឋកិច្ចរបស់អុីស្រាអែលមិនមានភាពធន់ទេ។ វាត្រូវបានរងទុក្ខយ៉ាងច្រើនពីសង្រ្គាម”។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចរបស់អុីស្រាអែលបានដួលរលំពាក់កណ្តាលនៅពេលដែលជម្លោះ Gaza បានចាប់ផ្តើមដោយសារតែប្រទេសស្ទើរតែទាំងមូលត្រូវបានប្រមូលផ្តុំសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម។ ប្រជាជនអុ៏ស្រាអែលរាប់សែននាក់ត្រូវបានជម្លៀសចេញនៅក្នុងខែតុលា” ហើយមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា “នៅតែមានរហូតមកដល់សព្វថ្ងៃនេះ”។
អ្នកវិភាគបានចង្អុលបង្ហាញបន្ថែមទៀតថា ការវិនិយោគបរទេសក្នុងប្រទេសអុីស្រាអែលក៏មានការថយចុះផងដែរនៅក្នុងឆ្នាំ 2023។ ជាការពិតនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2023 ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសអុីស្រាអែលបានធ្លាក់ចុះ 60% ដោយសារតែអស្ថិរភាពនយោបាយ និងសង្គមដែលបណ្តាលមកពីកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលអុីស្រាអែល៕

ដោយ៖ ធីរីណា(រូប​ថត​៖ GD&TD)


ចែករំលែក៖