ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ក៏មាន អ្នកជិះម៉ូតូចំនួនពីរនាក់ ម្នាក់បានស្លាប់ ម្នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង។
ហេតុការណ៍បានកើតឡើនៅវេលាម៉ោង១៨និង០០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៤ ម្សិលមុិញនៅចំណុចភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា ៖ ជនរងគ្រោះ មានឈ្មោះ ឈឿម ឈីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឫស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប (ស្លាប់នៅ កន្លែង កើតហេតុ ) ម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០២២ ពណ៌ ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AM-5333 អ្នករួមដំណើរជាមួយឈ្មោះ ជា ឈិត ភេទប្រុស អាយុ១៩ឆ្នាំ របួស រស់នៅភូមិគោកគ្រួស ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។
ករណីនេះតាមការសន្និដ្ឋានបឋម ដោយសមត្ថកិច្ចមូលហេតុ ៖ អ្នកបើកបរ និងអ្នករួមដំណើរ បើកបរ ក្នុងស្ថានភាពស្រវឹង បុកបង្គោលសេវា អុីនធើណេត និងទូរស័ព្ទ។
សមត្ថកិច្ចបានប្រគល់សាកសពអោយគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី។ចំណែកម៉ូតូយកមករក្សាទុកនៅអធិការនគរបាលស្រុក អង្គរជុំ។
សូមបញ្ជាក់ថា ៖ បើស្រវឹងកុំបើកបរ ដើម្បីការពារអាយុជីវិតខ្លួនឯង និងជីវិតអ្នកដទៃ ៕
ដោយ ៖ សិលា