ព័ត៌មានទាន់ហេតុការណ៍៖

ផាកពិន័យយានយន្តល្មើសចំនួន ៣៦៤គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី២០​ មេសា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤​  បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៤៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦៤គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ១៤១គ្រឿង និងម៉ូតូ ២២០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៦៤គ្រឿង  រថយន្តធំ ០៣គ្រឿង រថយន្តតូច ១៤១គ្រឿង និងម៉ូតូចំនួន ២២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២០ថ្ងៃ ពីថ្ងៃទី១-២០ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៤,៦២៥គ្រឿង រថយន្តធំ ៣៥គ្រឿង រថយន្តតូច ១,២១១គ្រឿង ម៉ូតូ ៣,៣៧៩គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,០៥១គ្រឿង, រថយន្តធំ ៣៦គ្រឿង, រថយន្តតូច ១,០៥៨គ្រឿង និងម៉ូតូ ២,៩៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ តារា​


ចែករំលែក៖