ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ (ផ្កាយ ៤) ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ០៨រូប

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ (ផ្កាយ ៤) ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ០៨រូប ក្នុងនោះរួមមាន ៖ 

១-ឧត្តមសេនីយ៍ឯក ហេង បូរិន អត្តលេខ ០០០១៥៧

២-ឧត្តមសេនីយ៍ឯក សំរិទ្ធ ហ៊ុន អត្តលេខ ០០០១៦៦

៣-ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី អត្តលេខ ០០០២៨៧

៤-ឧត្តមសេនីយ៍ឯក មិន នីម អត្តលេខ ០០០៣៦០

៥-ឧត្តមសេនីយ៍ឯក ឌឹមជា សាឃឿន អត្តលេខ ០០០១១៦

៦-ឧត្តមសេនីយ៍ឯក ចាប ភក្តី អត្តលេខ ០០០៤៣០

៧-ឧត្តមសេនីយ៍ឯក នុច ថន អត្តលេខ ០១១២៤៣

៨-ឧត្តមសេនីយ៍ឯក វ៉ា ប៉ោអ៊ាន អត្តលេខ ០១១២៤៤ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រហស្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖