ព័ត៌មានទាន់ហេតុការណ៍៖

Haaland មានការសង្ស័យសម្រាប់ការបង្ហាញខ្លួនឱ្យ Man City នៅ FA Cup រាត្រីនេះ

ចែករំលែក៖

ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City មានការសង្ស័យក្នុងការបង្ហាញខ្លួនសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ក្រុមគាត់ទល់នឹង Chelsea នៅរាត្រីថ្ងៃសៅរ៍នេះ Haaland ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​ចុង​អំឡុង​ពេល​ប្រកួត​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ពុធ ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​កាត់សេចក្តីជាមួយក្រុម Real Madrid។លោក Pep Guardiola គ្រូបង្វឹករបស់ Man City បាននិយាយក្រោយចប់ការប្រកួតថា កីឡាករវ័យ២៣ឆ្នាំរូបនេះបានសុំប្តូរចេញ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយអំពីលទ្ធភាពរបស់ Haaland ក្នុងការប្រឈមមុខនឹងក្រុម Chelsea នៅឯកីឡដ្ឋាន Wembley ថា “យើងនឹងឃើញ! វាគឺជាការប្រកួតដ៏ស្វិតស្វាញ សកម្មភាពច្រើន អាំងតង់ស៊ីតេខ្ពស់សម្រាប់ភាគីទាំងសងខាង។ Erling មានអារម្មណ៍ថាមានអ្វីមួយ បញ្ហាសាច់ដុំ នោះហើយជាមូលហេតុដែលគាត់បានប្រាប់ខ្ញុំថាគាត់មិនអាចបន្តបានទេ។ វេជ្ជបណ្ឌិតបាននិយាយថា គាត់មានការសង្ស័យបន្តិច បញ្ហាបន្តិចបន្តួច យើងនឹងឃើញពីរបៀបនៃការវិវត្តន៍របស់គាត់នៅប៉ុន្មានម៉ោងបន្ទាប់”។ខ្សែបម្រើ Kevin de Bruyne របស់ Man City ក៏បានស្នើឱ្យដកខ្លួនចេញទល់នឹងក្រុម Real ដែរ លោក Guardiola ដែលបានការពារការលក់ខ្សែប្រយុទ្ធ Cole Palmer ឱ្យ Chelsea នៅរដូវក្តៅនេះ បានបន្ថែមថា “Kevin មានអារម្មណ៍អស់កម្លាំង ហត់នឿយ បន្ទាប់ពីរបួសអស់រយៈពេលខែកាលពីដើមរដូវកាលនោះជារឿងធម្មតា។ វាជារឿងធម្មតាទេជាមួយនឹងចំនួនប្រកួតដែលយើងកំពុងលេងក្នុងរដូវកាលនេះ ពួកគេគឺជាមនុស្ស។ ពួកគេមិនមែនជាម៉ាស៊ីនទេ យើងធ្លាប់មានបទពិសោធន៍“។អ្នកចាត់ការក្រុម Chelsea លោក Mauricio Pochettino ដែលក្រុមរបស់លោកចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ក្រោមស្នាដៃក្រុម Liverpool នៅដើមរដូវកាលនេះ អាចមានខ្សែបម្រើ Enzo Fernandez និងខ្សែបម្រើស្លាប Raheem Sterling ត្រឡប់មកវិញបន្ទាប់ពីរបួស និងជំងឺរៀងៗខ្លួន។

ក្រុមតោខៀវបានស្មើ និង ជាមួយ Man City ក្នុងលីករដូវកាលនេះ។លោក Pochettino បាននិយាយថា “យើងដឹងយ៉ាងច្បាស់ នៅពេលអ្នកលេង១២០នាទីក្នុង Champions League ការខិតខំប្រឹងប្រែងគឺធំធេងណាស់។ ពិតណាស់ វានឹងមានភាពលំបាកសម្រាប់ពួកគេ ដូចជាវានឹងសម្រាប់ពួកយើង ប៉ុន្តែយើងត្រូវចាំថា ពួកគេមានក្រុមដែលមិនគួរឱ្យជឿ”

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖