ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើប Mercedesមួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកកង់បីមួយគ្រឿងបើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹងក្រឡាប់ជាច្រើនជុំនិងរងរបួសមនុស្សប្រុសស្រីចំនួន៣នាក់ត្រូវបានពលរដ្ឋជិតខាងជួយលើកនិងទាក់ទងទៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ ភ្លឺថ្ងៃទី២១ខែមេសា ឆ្នាំ២០២៤ ចំណុចក្បែរបងវត្តមហាមន្រ្តី សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញកង់បីមួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HA-2871នៅក្នុងនោះមានគ្នា៣នាក់ធ្វើដំណើរចេញពីផ្លូវ១៩៣ទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យមខណៈពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៥ក្បែរនិងរបងវត្តមហាមន្រ្តី ពេលនោះដែរស្រាប់តែមានរថយន្តបង្កស៊េរីទំនើប Mercedesមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BX-2819 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ២៨៤ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមកបុកកង់បីចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងប៉ើងក្រឡាប់ជាច្រើនជុំនិងបណ្តាលឲ្យបុរសនិងស្រ្តីវ័យចំណាស់២នាក់រួមទាំងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ ចំណែកអ្នកបើករថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ