ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់!រថយន្តស៊េរីទំនើបHONGQI HQ9ជនជាតិចិនបើកបុកគូទរថយន្ដកុងតឺន័រពីក្រោយរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់អធ្រាត្រ ខណៈមានរថយន្ដស៊េរីទំនើបHONGQIHQ9ជនជាតិចិនបើកបុក គូទរថយន្ដកុងតឺន័រពីក្រោយស្របទិសគ្នា យ៉ាងពេញទំហឹង បណ្ដាលឱ្យ មនុស្សគាបជាប់រថយន្ត របួសធ្ងន់ស្រាល២នាក់នៅក្រុងបាវិត។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១និង៤៥នាទី យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី ២១ខែ មេសាឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧ស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានរថយន្ដ ស៊េរីទំនើប មួយគ្រឿង ម៉ាកHONGQI HQ9ពណ៌សស្លាកលេខ ខេមរភូមិន្ទ 01-2.2596 បើកបរដោយជនជាតិចិន និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណដោយធ្វើដំណើរពីទិសខាងលិចទៅកើតប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បុកប៉ះគូទរថយន្ដកុងតឺន័រពណ៌លឿងពាក់ស្លាកលេខ:51R-348-36 នៅអែបទ្រូងផ្លូវកណ្ដាលចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យ មនុស្សគាបជាប់រថយន្ត របួសធ្ងន់ស្រាល២នាក់។

ក្រោយ កើតហេតុ ក៏មានបងប្អូនមិត្តភក្តិរបស់ជនរងគ្រោះ មកជួយគាស់ទ្វាររថយន្ដយកអ្នករងរបួសទាំងពីរនាក់ចេញពីក្នុងរថយន្ដដើម្បីយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ចំពោះអ្នកបើកបររថយន្ដកុងតឺន័របានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ  រីឯវត្ថុតាង: រថយន្ដទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន

 


ចែករំលែក៖