ព័ត៌មានទាន់ហេតុការណ៍៖

សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ! ក្មេង ស្រី ម្នាក់បាន រងរបួសជើងខាងស្ដាំ ខណៈបានរត់ឆ្លងផ្លូវដែក ហើយត្រូវ រថភ្លើងបើកមកដល់ល្មម រុញចេញផុតពីផ្លូវ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ! ក្មេងស្រីម្នាក់បាន រងរបួសជើងខាងស្ដាំ ខណៈបាន រត់ឆ្លង ផ្លូវដែក ហើយត្រូវរថភ្លើងបើកមកដល់ល្មម រុញចេញផុតពីផ្លូវ ។ ហេតុការណ៍ នេះ កើត ឡើង នៅ ថ្ងៃ ទី ២០ ខែមេសា ឆ្នាំ ២០២៤ វេលា ម៉ោង ១ និង ១០ នាទី នៅ លើ ផ្លូវដែក ចំណុច ក្បែរ សាលា បឋម សិក្សា ភូមិ អូរ ត្រជាក់ចិត្ត ស្ថិតនៅ ភូមិ អូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃ នប់ ខេត្ត ព្រះសីហនុ ។ 

ក្មេងស្រីតូច ដែលរត់ឆ្លងផ្លូវដែក ពីត្បូងទៅជើង បណ្ដាល ឱ្យរងរបួសជើង ឈ្មោះ សីហា យ៉ានីន អាយុ ៣ ឆ្នាំ មាន ទីលំនៅ ភូមិ អូរត្រជាក់ចិត្ត ឃុំសំរុង ស្រុក ព្រៃនប់ ខេត្ត ព្រះ សីហនុ បានប៉ះនឹង ចំហៀងរថភ្លើង ហើយសំណាងធំណាស់ ផុតពីផ្លូវដែក បណ្ដាលឲ្យខ្ទាតចេញ ។ 

គ្រោះថ្នាក់រថភ្លើងប៉ះ ខាងលើនេះ បណ្តាល ឱ្យ ក្មេង ស្រី រងរបួសជើងខាងស្ដាំ ។ 

បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារយក ទៅព្យាបាល នៅ គ្លីនិក ឯកជន លិ គឹមឌី ឃុំ វាលរេញ ។ ចំណែករថភ្លើងបាន បន្ដដំណើរ ចូលទៅ ខេត្ត ព្រះសីហនុ ។

កំហុស ដ៏ ធំនេះ គឺ អ្នកអាណាព្យាបាល មិនគួរ បណ្ដែតបណ្ដោយ ឱ្យ កូនចៅ របស់ ខ្លួន រត់ មកក្បែរ ផ្លូវដែក ដូច្នេះទេ ។ ចាត់ទុក ថាសំណាង ហើយដែល ជីវិត ថ្លៃនោះ រថភ្លើងកៀរ នាងខ្ទាតចេញ បើខ្ទាតចូលក្រោម កង់ដែក រថភ្លើងវិញ មិនដឹងថា ក្មេងស្រី តូចនេះសល់រូប កាយ ឬ បែបណាទេ ៕

ដោយ ៖ សិលា


ចែករំលែក៖