ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុកគល់ស្ពានអាកាសចោមចៅស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២៤​ នៅចំណុចគល់ស្ពានអាកាសចោមចៅខាងត្បូង​ ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីងទេជិះម៉ូតូម៉ាកវ៉េវ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GG 4568។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុគល់ស្ពានអាកាសចោមចៅពេញទំហឹងបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកេីតហេតុរួចទំនាក់ទាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំសាច់ញាតិមកទទួលយកទៅវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖