ព័ត៌មានទាន់ហេតុការណ៍៖

តើប្រទេសថៃ ធ្លាប់លើកសរសើរពីតារាខ្មែររូបណាខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈផេក(ដំណើរខ្មែរ) ស្រាវជ្រាវ និងរៀបរៀងដោយ វីរៈ វ៉ារ៉ានី

ផ្សព្វផ្សាយដោយ ក្រុមដំណើរខ្មែរ

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ។លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក៏បានស៊ែរបង្ហោះលើផេកផ្លូវការថា ៖ «តើប្រទេសថៃ ធ្លាប់លើកសរសើរពីតារាខ្មែររូបណាខ្លះ?» ក្នុងយុគសម័យមាសនៃសិល្បៈភាពយន្ត និងតូរ្យតន្រ្តីខ្មែរមុនឆ្នាំ១៩៧៥ កិត្យានុភាពនៃតារាខ្មែរល្បាញល្បីណាស់ដោយបានទទួលការអោយតម្លៃ និងកោតសរសើរពីប្រទេសជិតខាង ពិសេសប្រទេសថៃ ដែលមានវប្បធម៏ប្រពៃណីស្រដៀងនិងប្រទេសកម្ពុជាយើង។

ក្នុងចំនោមតារាភាពយន្តខ្មែរល្បីៗជាច្រើនរូបទាំងតួឯក និងតួរង មានតារាភាពយន្តចំនួន ដែលត្រូវបានប្រទេសថៃលើកសរសើរ អធិប្បាយពីគុណសម្បត្តិតាមរយះការចុះផ្សាយនៅក្នុងទំព័រកាសែត រឺទស្សនាវដ្តីធំៗរបស់គេ កំឡុងឆ្នាំ១៩៧០-១៩៧៥ ក្នុងនោះរួមមាន៖

– លោកស្រី ឌី សាវ៉េត (មានឈ្មោះល្បីឈានមុនគេ តាំងពីពេលបញ្ចាំងខ្សែភាពយន្តរឿងពស់កេងកង និងរឿងជីវិតផ្សងព្រេង សម្តែងជាដៃគូពិសេសជាមួយតារាភាពយន្តថៃ សម្បត្តិមេថានី)។ 

– លោក ជា យុទ្ធថន (ល្បីល្បាញណាស់តាមរយៈខ្សែភាពយន្តខ្មែរជាច្រើនដូចជា រឿងពស់កេងកង , រឿង នាងនាគត្រាច់ចរ ពិសេសក្នុងរឿងជីវិតផ្សងព្រេង លោកជាដៃគូពិសេសជាមួយតារាភាពយន្តថៃ អារ៉ាន់យ៉ាណាមវង្ស)។ 

– លោក គង់ សំអឿន (ល្បីល្បាញណាស់តាមរយៈខ្សែភាពយន្តរឿង បញ្ចពណ៍ទេវី និងបង្ហាញម៉ូតសម្លៀកបំពាក់ជូនទស្សនាវដ្តីធំមួយប្រចាំប្រទេសថៃ)

– លោកស្រី វិជ្ជរ៉ា ដានី (ល្បីល្បាញណាស់តាមរយៈខ្សែភាពយន្តរឿង កាកី និងខ្សែភាពយន្តរឿង បញ្ចពណ៍ទេវី ថៃប្រដូចការសម្តែងរស់រវើកដូចតារាភេជ្ជរ៉ាឆាវវ៉ាត់) 

– លោកស្រី សោម វណ្ណស៊ូដានី (ល្បីល្បាញណាស់តាមរយៈខ្សែភាពយន្តរឿង នាងសក់ក្រអូប , រឿង នាងកែវណាម៉ា និងភាពយន្តជាច្រើនទៀតក្នុងនាមជាតារាទឹកភ្នែក)

– លោកស្រី សេង បទុម  (ល្បីល្បាញក្នុងប្រទេសថៃ ក្រោយពេលប្រជាជនថៃបានទស្សនាការសម្តែងរបស់លោកស្រីក្នុងខ្សែភាពយន្តរឿងបំណុលឈាមឪពុក។ អ្នកសារព័ត៌មានសិល្បៈរបស់ថៃបានប្រដូចលោកស្រីទៅនិងតារាភាពយន្តថៃមេតា្តរ៉ុងរ៉ាត់)។ 

ទាំងនេះជាអនុស្សាវរីយ៍ ដែលតារាភាពយន្តខ្មែរបាននាំកិត្តិយសជូនជាតិ ក្នុងបុព្វេហេតុបានចូលរួមលើកស្ទួយ និងកសាងស្នាដៃ។ 

ក្រុមដំណើរខ្មែរ សូមដឹងគុណជានិច្ចនូវវីរភាពទាំងឡាយរបស់តារាភាពយន្តខ្មែរក្នុងសម័យយុគមាស ដែលរួមគ្នាតស៊ូបំរើសិល្បៈខ្មែររហូតធ្វើអោយសិល្បៈភាពយន្តខ្មែរឈានដល់ចំណុចកំពូល។  

ប្រភពរូបថត សម្រង់ចេញពីកាសែត និងទស្សនាវដ្តីនាប្រទេសថៃ ក្នុងដំណើរស្រាវជ្រាវផ្ទាល់របស់លោកវីរៈ វ៉ារ៉ានី កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៤ ព្រមទាំងបានទទួលពីមិត្តអ្នកស្រាវជ្រាវជនជាតិថៃឈ្មោះ ដន សារ៉ន ៕ 

ដោយ ៖ សិលា


ចែករំលែក៖