ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌឹម សុវណ្ណារុំ ចូលរួមសង្កេតការណ៍បោះឆ្នោតនៅម៉ាល់ឌីវ នឹងជួយឱ្យ គ.ជ.ប កម្ពុជាទទួលបានបទពិសោធន៍ថ្មីៗ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានគូសបញ្ជាក់ថា ការចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅប្រទេសម៉ាល់ឌីវ ដែលធ្វើឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺដើម្បីដកស្រង់យកបទពិសោធន៍ដែលអាចរៀនសូត្របានរវាងគ្នាទៅវិញទៅមកនិយាយជារួម និងនិយាយដោយឡែកគឺដើម្បីទទួលយកនូវអ្វីដែលល្អនិងថ្មីសម្រាប់ក្របខណ្ឌ គ.ជ.ប កម្ពុជា។

ការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយអ្នកសារព័ត៌មាន មុនពេលចេញដំណើរទៅចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅប្រទេសម៉ាល់ឌីវ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានបន្តថា នៅក្នុងសតវត្សនេះគេមិនអាចធ្វើការដោយគ្មានដៃគូបានទេ ពិភពលោកបើកទូលាយ គ្មានជញ្ជាំងនោះទេ ដូច្នេះការរៀនសូត្រពីគ្នាទៅវិញទៅមក គឺដើម្បីស្ថាបនាគ្នា និងគឺជារឿងមួយដ៏ល្អ៕

ដោយ ៖ សិលា


ចែករំលែក៖