ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទទួលយកការសុំអភ័យទោសរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ទទួលយកការសុំអភ័យទោសរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពត នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងស្មារតីបង្រួបបង្រួមជាតិ ។ 

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះក្នុងផេកផ្លូវការយ៉ាងដូច្នេះថា ៖ ជូនលោកជា ប៉ូចខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។

ក្នុងស្មារតីបង្រួបបង្រួមជាតិខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ៖ ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថាយើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុសនិងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់នឹងសូមលើកលែងទោសឲ្យពួកគេតែយើងមិនអត់ឱនឲ្យជនណាឬក្រុមណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត។

យើងនឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណា ដែលជេរប្រមាថមួលបង្កាច់មកលើគណបក្សឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។

សម្តេចតេជោថា ៖ យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណាឬក្រុមណាក៏ដោយមិនថាខ្មែរឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖