ព័ត៌មានទាន់ហេតុការណ៍៖

ឆេះ ផ្ទះសង់អំពីឈើប្រក់សង្ក័សីមួយខ្នងដោយសារទុសេខ្សែភ្លើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏យករថយន្តជាច្រើនគ្រឿងមកបាញ់ពន្លត់អកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៣ខែមេសាឆ្នាំ ២០២៤ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ ប៊ុន ចាន់ ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី ឃុំចំបក់ស្រុកស្វាយជ្រំ ។

ផ្ទះដែលខូចខាតមាន ទំហំ ៧គុណនិង៨ ម៉ែត្រ សង់អំពីឈើប្រក់សង្កសី ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់មួយចំនួនធំ សំណាងមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិត។

អាជ្ញាធរស្រុក អំពាវនាវ ថា អាកាសធាតុក្តៅខ្លាំង ដូច្នេះសូមបងប្អូនត្រូវមានការប្រុងប្រយត័្នខ្ពស់ទោះលើការប្រើប្រាស់ភ្លើងទាន ធូប ចង្ក្រាន និងភ្លើងអគ្គិសនី ដែលជាប្រភពអាចបណ្តាលឲ្យឆាបឆេះគ្រប់ពេលវេលាបើសិនជាយើងមិនបានត្រួតពិនិត្យ  ជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយ័ត្ន ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ៕

ដោយ៖ សុថាន


ចែករំលែក៖