ព័ត៌មានទាន់ហេតុការណ៍៖

ការវិលត្រឡប់មកតម្លៃដើមវិញជាដំណាក់កាល នៃថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមគោររពជូនចំពោះសាធារណជន និងអតិថិជនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាទីរាប់អាន ! យោងតាមកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានចែងថា “ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងមិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែចំពោះរថយន្ត គ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បងខែដំបូង ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២២។ ហើយក្រុមហ៊ុនផ្លូវល្បឿនលឿននឹងបន្តបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន ២០% ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេល១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។

ជាក់ស្តែង ក្រុមហ៊ុនត្រូវគិតថ្លៃសេវាធ្វើដំណើរពេញលេញឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ មកម៉្លេះ ប៉ុន្តែដើម្បីថ្លែងអំណរគុណទៅដល់សង្គមជាតិ និងអតិថិជនដែលតែងតែគាំទ្រ និងប្រើប្រាស់ ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជម្រុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែ ប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បានសម្រេចបន្តការបញ្ចុះតម្លៃ២០% ក្នុងលក្ខខណ្ឌផ្សេងៗគ្នាជូនអតិថិជនផ្លូវល្បឿនលឿន ពោលគឺការវិលត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើម វិញបានបែងចែកចេញជាដំណាក់កាល និងតាមគោលការណ៍ដូចខាងក្រោម៖

១- បន្តរក្សាការបញ្ចុះតម្លៃ២០%សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR ដែលគិត ចាប់ពីថ្ងៃប្រកាសសេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៤:០០ នា ទី។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០០:០០ នាទី ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។

២- ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) នឹងត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញចាប់ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០០:០០ នាទី។

៣- ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះតទៅ សាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ ETCដោយឥតគិតថ្លៃបាន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០$ (ម្ភៃដុល្លារអាម៉េរិច)។ សាធារណជនគ្រប់រូបអាចធ្វើការស្នើសុំឧបករណ៍ETCបាននៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿន លឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្មETCដែលមានទីតាំងនៅខាងស្តាំដៃបញ្ជារបង់ប្រាក់ភ្នំពេញ និងក្រុងព្រះ សីហនុ។ ក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់គ្នាបំពាក់ឧបករណ៍ETCឱ្យបានកាន់តែច្រើន ដើម្បីទទួលបានការបញ្ចុះតម្លៃ បង្កើនប្រសិទ្ធិភាពចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។

៤- ការអនុគ្រោះផ្សេងៗសម្រាប់ភ្ញៀវVIPមិនទទួលផលប៉ះពាល់ពីគោលការណ៍ខាងលើឡើយ ដោយ ក្រុមហ៊ុននឹងបន្តរក្សាការអនុគ្រោះតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។

សម្រាប់ព័ត៌មានលម្អិតអំពីការបញ្ចុះតម្លៃបន្ថែម ឬពិភាក្សាពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ Facebookផ្លូវការរបស់យើងខ្ញុំ ដែលមានឈ្មោះថា “ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ” ឬទំនាក់ទំនងប្រឹក្សាយោបល់ទៅកាន់៖ ១៣៩៩ ឬ ០៩៨ ៣៣១ ៣៩៩ ឬ ០៩២ ៣៣១ ៣០០ ឬ ០២៣ ២៦៣១៥១។

សូមអរគុណចំពោះការយោគយល់ សហការ និងគាំទ្រមកកាន់ផ្លូវល្បឿនលឿនរបស់យើងខ្ញុំ។ ក្រុម ហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបន្តខិតខំផ្តល់សេវាកម្មជូនអ្នកប្រើប្រាស់ឱ្យបានល្អជាទីគាប់ ចិត្ត៕

ដោយ ៖ សិលា


ចែករំលែក៖