ប្រទេសថៃ+ភ្នំពេញ ៖ លោក ថុងចៃ គីរ៉ាទីថាត់តាយ៉ាកន (Thongchai Keeratihattayakorn) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញអគ្គនាយក DDC បាននិយាយថា ៖ ក្រោយបុណ្យចូលឆ្នាំ អ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន ១.០០៤នាក់ ក្នុងនោះជាមធ្យមមានករណីឆ្លងថ្មីប្រចាំថ្ងៃចំនួន១៤៣នាក់ និងស្លាប់ចំនួន៣នាក់ កាលពីសប្ដាហ៍កន្លងទៅ។
លោកថា ៖ អ្នកដែលបានបាត់បង់ជីវិតទាំង៣នាក់នោះ គឺជាអ្នកស្ថិតក្នុងក្រុមហានិភ័យដូចជា ក្រុមមនុស្សចាស់ ក្រុមអ្នកមានជំងឺរ៉ាំរ៉ៃ និងក្រុមស្ត្រីមានផ្ទៃពោះ។
លោកវេជ្ជបណ្ឌិត ថុងចៃ បាននិយាយបន្តថា ៖ ករណីអ្នកជំងឺកូវីដ-១៩ កើនឡើងនេះ ដោយសារអ្នកជំងឺភាគច្រើនបង្ហាញរោគសញ្ញាស្រាលស្រដៀងនឹងជំងឺផ្តាសាយ ហើយពួកគេមិនដឹងខ្លួនទើបមិនបាននៅដាច់ដោយឡែកពីគេ។
សូមជម្រាបជូនថា យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃ បានឱ្យដឹងថា ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃបានកើនឡើងបន្ទាប់ពីការប្រារព្ធពិធីបុណ្យសង្រ្កាន្ត ខណៈដែលមេរោគ JN.1 នៅតែលេចធ្លោនៅក្នុងប្រទេសនេះ។
សូមបញ្ជាក់ថា ៖ នៅកម្ពុជា ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ គ្រប់គ្រងបានល្អ លើការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ មួយរយៈនេះសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅគឺ
-ករណីឆ្លងថ្មី ១នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់ ។ ដោយឡែកកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៤០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១១,០០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៤,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៧៣%៕
ដោយ ៖ សិលា