ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធឆែកកាមេរ៉ាមើលថា តើប្តីនៅឯណា ប្រពន្ធនិយាយមិនចេញជាមួយទិដ្ឋភាពនៅចំពោះមុខ

ចែករំលែក៖

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម វីដេអូឃ្លីបមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបង្ហាញពីទិដ្ឋភាពដ៏គួរឱ្យអស់សំណើចរបស់បុរសម្នាក់ដែលជាស្វាមីនៅចាំផ្ទះ ។
តាមវីដេអូឃ្លីបដែលថតបាន បុរសនោះបានយកកៅអីមួយទៅក្រោលក្របី អង្គុយជជែកគ្នាលេងនិងថើប អង្អែលក្របីដោយក្តីស្រលាញ់។ ជាការឆ្លើយតបទៅនឹងចៅហ្វាយរបស់ខ្លួន ក្របីក៏ហាក់មានចិត្តស្លូតបូតដែរ ដោយដាក់ក្បាលកើយលើជើងម្ចាស់។
ហេតុការណ៍ដែលគួរឱ្យចាប់អារម្មណ៍និងអស់សំណើច ប្រពន្ធក៏បានចែករំលែកលើបណ្តាញសង្គម ជាមួយនឹងពាក្យសម្តីបែបកំប្លែងថា “ប្រហែលជាពួកគេជាប្តីប្រពន្ធពីជាតិមុនហើយ” ។ ឃ្លីបនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញផងដែរ។ មកដល់ពេលនេះ ឃ្លីបនេះទទួលបានការចូលមើលជាង ៤,១ លានដងនិងមានមតិកំប្លែងជាច្រើន ក្នុងរយៈពេលខ្លី។
មតិបាននិយាយថា “ប្រហែលជាកាលពីជាតិមុន សន្យាធ្វើគោធ្វើក្របី ក៏បានឲ្យតែបាននៅក្បែរបងរាល់ថ្ងៃ”។
“គួរឲ្យស្រលាញ់ណាស់ ឪពុកខ្ញុំធ្លាប់ឃ្វាលក្របី ហើយនិយាយថា ក្របីឆ្លាតណាស់ ហើយគួរឲ្យស្រលាញ់”៕

ដោយ៖ ធីរីណា(រូប​ថត​៖ saostar.vn)


ចែករំលែក៖