ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកស្រី Hala Youssef Ahmed Ragab ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកស្រី Hala Youssef Ahmed Ragab ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាម៉ោង ១១ ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកស្រី ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អារ៉ាប់អេហ្ស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ នេះបើយោងតាមផេករបស់ក្រសួងព័ត៌មាន បង្ហោះនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ 

លោកស្រី Hala Youssef Ahmed Ragab សូមក្រាបបង្គំថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាពោរពេញដោយក្តីសោមនស្សរីករាយនៃ ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ឈានចូលពុទ្ធសករាជ ២៥៦៨ នេះ ៕

ដោយ ៖ សិលា


ចែករំលែក៖