ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ប្រកាសឱ្យមាន«ចលនាជាតិ»គាំទ្រដល់គម្រោង«ព្រែកជីកហ្វូណនតេជោ» ដើម្បីសម្រេចបានគម្រោងនេះ។សម្រាប់សម្តេចកន្លងទៅ វិស័យដឹកជញ្ជូនរបស់កម្ពុជាវបានជួបការលំបាកដោយសារទំនិញមួយចំនួនពឹងផ្អែកកំពង់ផែវៀតណាម ហើយពេលខ្លះ វៀតណាមបង្កការលំបាកដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាក៏មាន។ ការប្រកាសបែបនេះរបស់សម្ដេច ធ្វើឡើងនាឱកាសសម្តេច អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ា។
-៖សម្ដេចតេជោ ថ្លែងអបអរសាទរ និងកោតសរសើរចំពោះការរៀបចំទាំងឡាយទាំងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមបានយ៉ាងល្អរហូតមកដល់ពេលនេះ។
-សម្ដេចតេជោ ថ្លែងថា សម្ដេចតែងតែចាត់ទុកថា វិស័យឯកជន គឺជាក្បាលរថភ្លើងក្នុងការចូលរួមកសាងកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលរដ្ឋាភិបាលគឺជាសេដ្ឋវិទូក្នុងការដឹកនាំប្រទេសជាតិ។
-សម្ដេចតេជោ ថ្លែងថា វិស័យឯកជន គឺជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ច ចំណែករដ្ឋាភិបាល គឺជាសេដ្ឋវិទូ នៃការដឹកនាំផ្នែកយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេស។
-សម្ដេចតេជោ ថ្លែងថា ចាប់តាំងពីយុទ្ធសាស្រ្ដចតុកោណ រហូតដល់បញ្ចកោណដំណាក់កាលទី១ គឺបានរក្សានូវកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅកម្ពុជា និងកំពុងដើរតួនាទីពីរសំខាន់ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈតួនាទីរបស់វិស័យឯកជននេះឯង។ សម្ដេច បញ្ជាក់ថា សេដ្ឋកិច្ចមានការលូតលាស់ គឺត្រូវជំរុញដោយអ្នកដែលមានទុនវិនិយោគ។ ទី២ អ្វីដែលអស់លោកវិនិយោគ គឺកំពុងដោះស្រាយការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសកម្ពុជា។
-សម្ដេចតេជោ ថ្លែងថា៖ ការវិនិយោគរបស់វិស័យឯកជន បានផ្ដល់ឱកាសការងាររាប់សែនកន្លែងដល់ពលរដ្ឋនៅក្នុងប្រទេស។
-សម្ដេចតេជោ ថ្លែងបញ្ជាក់ជាថ្មីថា សម្ដេច (សម្ដេចតេជោ ហ៊ុន សែន) មិនកាន់តំណែងក្នុងនីតិប្រតិបត្តិដូចនាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែសម្ដេច (សម្ដេចតេជោ ហ៊ុន សែន)គឺជាឪពុកនាយករដ្ឋមន្ត្រី។
-សម្តេចតេជោ ថ្លែងថា ពេលដែលរដ្ឋជួបប្រធានស័ក្តិម្តងៗ ដូចជាករណីគ្រោះទឹកជំនន់ បញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ក្តី គឺតែងតែលិចមុខអ្នកឧកញ៉ា លោកឧកញ៉ា និងក្រុមអ្នកមានគ្រប់ពេលវេលា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក។
-សម្ដេចតេជោ ថ្លែងថា មានថវិកាប្រមាណពីររយលានដុល្លារដែលសប្បុរសជនជាឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុ ជាបានជួយនៅអំឡុងវិបត្តិកូវីដ ដើម្បីទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ នៅអំឡុងពេលប្រឈមខ្លាំង ខណៈប្រទេសផ្សេងៗជាច្រើន ទទួលបានថវិកាតិចតួចប៉ុណ្ណោះពីសប្បុរ សជននៅក្នុងប្រទេសខ្លួន។
-សម្ដេចតេជោ ថ្លែងថា សម្ដេចនឹងអញ្ជើញចូលរួមក្នុងនាមជាគ្រូបង្វឹក ដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ឧសភា ពេលល្ងាច នៅស្តាតអូឡាំពិកក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា» ។
ទាក់ទងនឹងគម្រោង«ព្រែកជីកហ្វូណនតេជោ»សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានផ្តាំទៅមនុស្ស និងប្រទេសមួយចំនួនថា កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចំអិនសាច់មួយដុំរបស់ពួកអ្នកឯងឲ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ហើយនឹងក្លាយទៅជាចលនាគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសផង ដែរ។
-សម្តេចតេជោ ថ្លែងថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះ ខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។
-សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្ទ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណា ម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ។ សម្ដេចតេជោបន្ថែមថា ពេលដែលវៀតណា មស្រួលចិត្ត គេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិន សម្រួលឱ្យកម្ពុជានោះដែរ។
-សម្ដេចតេជោ បញ្ជាក់ជាថ្មីនៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាត ទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
-សម្តេចតេជោ ប្រកាសប្តេជ្ញាមិនឲ្យអ្នកណាមកបំផ្លាញ ចំពោះ គម្រោងព្រែកជីកហ្វូណនតេជោបាននោះឡើយ ខណៈទាក់ទងនឹងគម្រោងនេះសម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកវិនិយោគិនទាំងអស់ចូលរួមធ្វើព្រែកជីកហ្វូណនតេជោនេះឲ្យ ខាងតែបានផងដែរ។
-សម្ដេចតេជោ ថ្លែងបញ្ជាក់ជាថ្មីម្តងទៀតថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។
-សម្ដេចតេជោ នអំពាវនាវដល់សប្បុរសជននានាទាំងអស់ សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នា កសាងព្រែក ជីកហ្វូណនតេជោឱ្យខាងតែបាន។ សម្ដេចតេជោបញ្ជាក់បន្ថែមថា សម្ដេចឈរនៅជាមួយរាជរដ្ឋាភិ បាល គាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរថវិកាដើម្បីជួយរាជរដ្ឋាភិបាល ដើម្បីធ្វើព្រែកជីកហ្វូណនតេ ជោនេះឱ្យខាងតែបាន។
-សម្ដេចតេជោ បានបញ្ជាក់ជាសាធារណៈចំពោះមេដឹកនាំវៀតណាមថា មូលហេតុដែលសម្ដេចប្រតិកម្មចំ ពោះការលើកឡើងរបស់វៀតណាមជាចំហបែបនេះ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជាលើករណីព្រែកជីកហ្វូណនតេជោនេះ។
-សម្តេចតេជោ បានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយថា កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាតបន្ថយការបង់ពន្ធទៅឲ្យវៀតណាមតាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ។
-សម្តេចតេជោ បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។
-សម្ដេចតីតេជោ បានប្រកាសទូន្មានទៅប្រទេសមួយចំនួន សូមកុំបន្តយកការសាងសង់ព្រែកជីកហ្វូណនតេ ជោ ដើម្បីប្រឆាំងកម្ពុជា។
-សម្តេចតេជោ បានប្រកាស អំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងធ្វើឲ្យសេដ្ឋ កិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាមផងដែរ តាម រយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក៕
ដោយ៖តារា