ខ្សែបម្រើ Enzo Fernandez របស់ក្លិបតោខៀវ Chelsea នឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីបានទទួលការវះកាត់ដោយជោគជ័យលើបញ្ហាក្រលៀន។
កីឡាករអន្តរជាតិអាហ្សង់ទីនអាយុ២៣ឆ្នាំរូបនេះនឹងអវត្តមានសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ដែលនៅសល់ចំនួន៦ប្រកួតនៃរដូវកាល២០២៣–២០២៤។ ប៉ុន្តែគាត់អាចកំណត់គោលដៅត្រឡប់មកវិញក្នុងពេលវេលាសម្រាប់ការប្រកួត Copa America ដែលចាប់ផ្តើមនៅថ្ងៃទី២០ខែមិថុនា។
Fernandez បានចូលរួមជាមួយ Chelsea ពីក្លិប Benfica ក្នុងតម្លៃផ្ទេរកំណត់ត្រាអង់គ្លេស១០៧លានផោននៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវរងាកាលពីឆ្នាំ២០២៣។
ការផ្លាស់ប្តូរនោះបានកើតឡើងបន្ទាប់ពីគាត់ត្រូវបានគេដាក់ឈ្មោះជាកីឡាករវ័យក្មេងនៃការប្រកួតក្នុងអំឡុងពេលជ័យជំនះ World Cup ឆ្នាំ២០២២របស់ប្រទេសគាត់។
ខ្សែបម្រើ Fernandez បានបង្ហាញខ្លួន៤០លើកសម្រាប់ក្រុមតោខៀវក្នុងយុទ្ធនាការដ៏លំបាកមួយសម្រាប់ក្លិបនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)