ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះ ជំហររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះ ជំហររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកក្នុងប្រវត្តិសាស្ត្រកម្ពុជា លើកទី១ និងជាការទន្ទឹងរង់ចាំ ជាយូរមកហើយរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ហើយគម្រោងនេះ ត្រូវអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសចេញនូវអនុសាសន៍នេះ គឺជាឆន្ទៈរួមរបស់ប្រជាពលរដ្ឋ និងជាផែនការយុទ្ធសាស្ត្រប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរួមចំណែកចលនាជាតិ ដើម្បីឱ្យសម្រេចចេញជារូបរាងនូវ “ព្រែកជីកហ្វូណន-តេជោ” ដែលជាព្រែកជីក ប្រវត្តិសាស្ត្រទី១ នៅកម្ពុជា ក្នុងក្របខ័ណ្ឌផលប្រយោជន៍ជាតិ បង្កើតឱ្យមានបណ្តាញដឹកជញ្ជូនប្រទាក់ក្រឡាគ្នាទាំង ផ្លូវទឹក-ផ្លូវគោក និងជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តភាគនិរតីនៃប្រទេស ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ ប្រជាពលរដ្ឋ ដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប និងធ្វើឱ្យមានការរីកចម្រើនផ្នែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ដែលនេះជាទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ សក្ខីភាពនេះ ពិតជាបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងមិនអត់ឱនចំពោះចេតនាទុច្ចរិតណាមួយ ដើម្បីគ្រាន់តែបំពេញតម្រូវការផលប្រយោជន៍ របស់ក្រុមខ្លួន នោះឡើយ។

ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំ សម្តេចតេជោ ក្នុងការធានាបាននូវភាពងាយស្រួលរបស់ប្រជាជនកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញកសិផលតាមបណ្តាញ ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ដោយឈរលើមូលដ្ឋានផលប្រយោជន៍ជាតិ និងសូមប្តេជ្ញាចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតនេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងឥតងាករេ៕

ដោយ​៖ តារា​


ចែករំលែក៖