ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែរឬទេ?

ចែករំលែក៖

ភ្នំពេញ ៖ ដូចដែលបងប្អូនប្រជាជនយើងបានជ្រាបហើយថាជំងឺទឹកនោមផ្អែមមាន បីប្រភេទ ប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣(កើតលើស្រ្តីមានផ្ទៃពោះ) ប៉ុន្តែនៅក្នុងអត្ថបទនេះយើងខ្ញុំសុំធ្វើ ការបកស្រាយអំពីអ្នកជំងឺជាពិសេស ស្រ្តីដែលកើតជំងឺទឹកនោមផ្អែមហើយប្រាថ្នាចង់បានបុត្រតើគាត់អាចមានបុត្របានដែរឬទេ? ហើយគាត់គួររៀបចំខ្លួនបែបណាខ្លះ?

គឺគាត់នៅតែអាចមានបុត្របាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនអោយបានល្អដើម្បីជៀសវាងផលវិបាកទាំងម្តាយនិងទារក។

ស្រ្តីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ រឺក៏ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់បានបុត្រគួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖

   – ពិនិត្យហើយតាមដានជាតិស្ករអោយមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)។

   – ប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវបន្តអាំងស៊ុយលីន។

ចំណែកឯអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ដែលគាត់ប្រើថ្នាំគ្រាប់ក្នុងការព្យាបាល ហើយគាត់ប្រាថ្នាយកបុត្រ គឺគាត់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុអាចប៉ះពាល់ទៅលើទារកក្នុងករណីចាំបាច់ត្រូវធ្វើការ ផ្លាស់មកប្រើថ្នាំចាក់ អាងស៊ុយលីនវិញ។ 

   – អ្នកជំងឺទឹកនោមផ្អែមជាស្រ្តីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ពិនិត្យបេះដូង និង ពិនិត្យតំរងនោម។

   – បើកំពុងប្រើថ្នាំបញ្ចុះឈាម រឺថ្នាំបញ្ចុះខ្លាញ់ ត្រូវប្រឹក្សារជាមុនដើម្បីបានការជំនួស រឺបញ្ឈប់។

   – អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ រឺក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ។

ស្រ្តីត្រូវថែរក្សាកំរិតជាតិស្ករអោយបានល្អ និងតឹងរឹង បំផុត គឺមុនពេលបាយជាតិស្ករ ៩០-១០០mg/dL និងក្រោយពេលបាយពីរម៉ោងតិចជាង១២០mg/dL (រឺមួយម៉ោងក្រោយបាយតិចជាង១៤០mg/dL)៕

ស្វែងយល់ អំពី តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែរឬទេ?

ដោយ ៖ សិលា


ចែករំលែក៖