ភ្នំពេញ ៖ «ដើមខែឧសភានេះនឹងចេញជាសៀវភៅបណ្ដើរៗ។ បើតាមម្ចាស់រោងពុម្ពខ្សឹប ។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។
លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានថ្លែងថា ៖ ខ្ញុំ សូមថ្លែងអំណរគុណជាថ្មី បង-អ្នកឧកញ៉ា លី យូគៀក ដែលមើលឃើញគុណតម្លៃនៃឯកសារ ដែលខ្ញុំស្រាវជ្រាវនិងរៀបរៀង តាំងពីឆ្នាំ២០២០(កូវីដ១៩-ប្រែក្លាយពីវិបត្តិឱ្យទៅជាកាលានុវត្តភាព) ដោយបងបានចំណាយថវិកាបោះពុម្ពជាសៀវភៅ«១ម៉ឺន»ក្បាលសម្រាប់ចែកជាធម្មទាន ជាពិសេសយុវជន។
លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បន្តថា ៖ ខ្ញុំបាទ ក៏សូមគោរពអធ្យាស្រ័យជាមុនពីសំណាក់«សម្ដេចតេជោ» ប្រសិនបើការស្រាវជ្រាវនិងរៀបរៀងរបស់ខ្ញុំបាទមានចំណុចខ្វះចន្លោះដោយអចេតនាអន្លើណាមួយ។
លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លើកឡើងថា ៖ ✍️មិត្តអ្នកចូលចិត្តស្រាវជ្រាវ អាន ឈ្វេងយល់ រៀនសូត្រពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំ នឹងបានអានសៀវភៅរបស់ខ្ញុំជាបន្តបន្ទាប់! ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រស្នាដៃខ្ញុំកន្លងមក 🙏🏻🥰🤝។#ចូលចិត្តនិពន្ធ #អនាគតផឹកតែនិពន្ធសៀវភៅ ៕
ដោយ ៖ សិលា