ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និង ឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ ក្នុង១គ្រួសារ ២០លានរៀល និងអ្នករបួស ក្នុង១គ្រួសារ ១០លានរៀល

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតរំលែកទុក្ខ

ផ្ញើជូនក្រុមគ្រួសារយោធិនពលី និងយោធិនរបួស

ខ្ញុំពិតជាមានក្តីរន្ធត់ក្ដុកក្ដួលយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបង្កឱ្យ យោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុម គ្រួសារយោធិនពលី និងសូមសម្តែងនូវការសោកស្តាយចំពោះអ្នករងរបួស នៅក្នុងឧបទ្ទវហេតុដ៏គួរឱ្យសោក សង្រេងមួយនេះ។

ខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់យោធិន និងអ្នករងរបួសទាំងអស់បានឆាប់ជាសះស្បើយ៕

ដោយ ៖ សិលា


ចែករំលែក៖