ព័ត៌មានទាន់ហេតុការណ៍៖

Arsenal និង Man City យកឈ្នះម្ចាស់ផ្ទះដូចគ្នា បន្តប្រជែងពាន Premier League

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal បានឈ្នះការប្រកួតនៅភាគខាងជើងទីក្រុងឡុង ដើម្បីរក្សាសន្ទុះក្នុងការប្រជែងដណ្តើមពាន Premier League ជាមួយនឹងជ័យជម្នះដ៏សំខាន់នៅលើទឹកដីក្រុម Tottenham ក្នុងលទ្ធផល៣ទល់២។ រីឯក្រុមភ្ញៀវ Manchester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Nottingham Forest ក្នុងលទ្ធផល២ទល់០ដែលការឈ្នះនេះបានបន្តប្រជែងពានកាន់តែខ្លាំងក្លា ដោយក្រុមនេះនៅ១ប្រកួតក្នុងដៃទៀត។

ក្រុមរបស់លោក Mikel Arteta បាននាំមុខ១ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុមលេខ Manchester City ដែលមានប្រកួតក្នុងដៃ។ ការជួបក្រុមកាំភ្លើងធំជាមួយនឹងគូប្រជែងដ៏ជូរចត់របស់ពួកគេត្រូវបានគេមើលឃើញថា ជាការប្រកួតសំខាន់បំផុតដែលនៅសល់របស់ក្រុមកាំភ្លើងធំ ប៉ុន្តែនេះបានទទួលលទ្ធផលយ៉ាងធំធេងទៅលើ Spurs ដើម្បីបង្កើតការនាំមុខគ្រាប់នៅតង់ទី១

Arsenal រកបាន៣គ្រាប់ក្នុងតង់ទី១ ដោយគ្រាប់ទី១ជាការភ្លាត់ស្នៀតដោយកីឡាករ Pierre-Emile Hojbjerg របស់ក្រុម Tottenham ស៊ុតចូលទីខ្លួនឯងនៅនាទីទី១៥។ គ្រាប់ទី២រកបានដោយកីឡាករ Bukayo Saka ខណៈដែលខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានវាយបកវិញយ៉ាងល្អនៅនាទីទី២៧

ក្រុម​ Spurs ក៏មានឱកាស១គ្រាប់ដែរក្នុងតង់ទី១ គឺគ្រាប់បាល់របស់ Micky van de Ven ប៉ុន្តែត្រូវបានលុបចោលវិញ ខណៈដែលពួកគេបានអះអាងថា Leandro Trossard បានបង្កកំហុសដល់ Dejan Kulusevski មុនពេល Saka ស៊ុតបញ្ចូលទី ហើយកាន់តែមានការខកចិត្តនៅពេលដែលកីឡាករ Kai Havertz ស៊ុតបញ្ចូលទីគ្រាប់ទី៣ឲ្យ Arsenal នៅនាទីទី៣៨។

ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះមានឱកាសច្រើនក្នុងការគ្រប់គ្រងបាល់ ហើយក៏រកបាន២គ្រាប់តាមពីក្រោយក្រុម Arsenal ដោយគ្រាប់បាល់ទី១រកបានដោយ Romero នៅនាទីទី៦៤ និងគ្រាប់បាល់ទី២រកបានដោយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son នៅនាទីទី៨៧ ដោយបាល់ពិន័យប៉េណាល់ទី។

ចំណែកក្រុមមេឃខៀវ Man City រកបាន២គ្រាប់ដើម្បីបន្តឈ្នះក្រុមម្ចាស់ផ្ទះ Nottingham Forest។ ខ្សែប្រយុទ្ធ Erling Haaland បានស៊ុតបាល់បញ្ចូលទី១គ្រាប់ពីការត្រឡប់មកវិញរបស់គាត់ ខណៈដែល Manchester City រក្សាសម្ពាធលើក្រុមនាំមុខ Arsenal ជាមួយនឹងជ័យជម្នះនេះ ។

ខ្សែ​ប្រយុទ្ធ​ន័រវេសរូបនេះ​បាន​អវត្តមាន​ពីរ​ប្រកួត​ដោយសារ​បញ្ហា​របួស ប៉ុន្តែ​បាន​ចេញ​ពី​កៅអី​បម្រុង​នៅ​នាទី៦២នៅ​កីឡដ្ឋាន City Ground គាត់បានស៊ុតបាល់ចូលជ្រុងខាងឆ្វេងនៅនាទីទី៧១ ដើម្បីប្រមូលពិន្ទុ និងផ្លាស់ទី Man City ត្រឡប់ទៅរកពិន្ទុតាមពីក្រោយក្រុមរងជើងឯក Premier League ក្រុម Arsenal ដែលបានឈ្នះលើក្រុម Tottenham

Man City បាននាំមុខមុននៅនាទីទី៣២ នៅពេលដែល Josko Gvardiol បានស៊ុតបញ្ចូលទីដោយការតែតបាល់បញ្ចូលទីដ៏ល្អពីការបញ្ជូនបាល់ចេញពីជ្រុងរបស់ Kevin de Bruyne ជាមួយគ្នានោះកីឡាករ Neco Williams របស់ Nottingham Forest មិននៅក្រៅទីលាន ទទួលការព្យាបាលរបួស ដែលបង្ខំឱ្យប្តូរកីឡាករចេញជាបន្តបន្ទាប់។

Man City របស់លោក Pep Guardiola មានការប្រកួតមួយក្នុងដៃលើក្រុម Arsenal ប៉ុន្តែប្រហែលជានៅតែត្រូវការឈ្នះរាល់ការប្រកួតរបស់ពួកគេនៅចន្លោះពេលនេះ និងចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីដណ្តើមបានជើងឯក Premier League ជាលើកទីជាប់ៗគ្នា។

ផ្អែកលើការប្រកួតនេះ វាពិបាកក្នុងការជឿថា ក្រុមរបស់លោក Nuno Espirito Santo ស្ថិតក្នុងការប្រកួតជម្រុះ ប៉ុន្តែពួកគេនៅតែមានឈ្នះតែពិន្ទុប៉ុណ្ណោះពីលើក្រុមដែលត្រូវកាត់ចោល បន្ទាប់ពីមានភាពច្របូកច្របល់ចេញពីទីលានប្រកួត ដែលពួកគេបានរិះគន់ស្តង់ដារអាជ្ញាកណ្តាល នេះគឺជាការបង្ហាញពីការតាំងចិត្តពី Nottingham Forest ប៉ុន្តែទីបំផុតពួកគេបានចំណាយលើតម្លៃសម្រាប់ការខកខានឱកាសរកគ្រាប់បាល់

លទ្ធផលខាងលើនេះ ក្រុមកាំភ្លើងធំ Arsenal បន្តឈរកំពូលតារាងមាន៨០ពិន្ទុ ក្នុង៣៥ប្រកួត ខណៈដែលក្រុមមេឃខៀវ Manchester City ឈរលេខ២ មាន៧៩ពិន្ទុក្នុង៣៤ប្រកួត។ រីឯក្រុមមាន់ខ្នាយមាសTottenham នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ក្នុង Premier League មាន ៦០ពិន្ទុក្នុង៣៣ប្រកួត និងចាញ់ក្រុមលេខ៤ Aston Villa ចំនួន៧ពិន្ទុ ដែលមាន៣៥ប្រកួត

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖