ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ផ្ដល់ពានរង្វាន់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ពានរង្វាន់សម្ដេចតេជោហ៊ុន សែន រដូវកាលទី១៧បានបញ្ចប់ ដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិបភ្នំពេញក្រោន១ទល់០

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់ពានរង្វាន់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រដូវកាលទី១៧ដែលបានបញ្ចប់ដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងយកឈ្នះក្លិបភ្នំពេញក្រោន១ទល់០ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សប្បុរសធម៌សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន រដូវកាលទី១៧បានបញ្ចប់ទៅ ដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងយកឈ្នះក្លិបភ្នំពេញក្រោន ១ទល់០ និងបានក្លាយជាក្រុមជើងឯកនៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនឹងការអូសបន្លាយពេលវេលា រហូតដល់ទៅ១២០នាទី កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតក្នុងម៉ោងធម្មតារយៈពេល៩០នាទីលទ្ធផលស្មើគ្នា០ទល់០។ បន្ទាប់ពីការកាត់ក្ដីដោយបន្ថែមម៉ោង១៥នាទី២ដងនោះក្រុមព្រះខ័នរាជស្វាយរៀងបានទទួលជ័យជម្នះ លើក្រុមភ្នំពេញក្រោន១ទល់០ដែលនេះជាគ្រាប់បាល់នៃជ័យជំនះតែម្ដង។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនរដូវកាលទី១៧ នេះមានវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងនាយឧត្ដមសេនីយ៌សៅ សុខា មេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេ សនិងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយនឹងមហាជនជាង៣ម៉ឺននាក់ចូលរួមទស្សនា។

ព្រឹត្តិការណ៍ប្រកួតនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានទទួលពានអមនឹងទឹកប្រាក់រង្វាន់១៥០លានរៀល ក្លិបភ្នំពេញក្រោនទទួលបានប្រាក់រង្វាន់១០០ លានរៀល និងក្រុមបាល់ទាត់វិសាខាទទួលបានទឹកប្រាក់ចំនួន៧០លានរៀល ៕

ដោយ ៖ សំរិត


ចែករំលែក៖