ព័ត៌មានទាន់ហេតុការណ៍៖

ឡំប្រឺតាបេីកសុខៗបត់ភ្លាម ម៉ូតូបុកពីក្រោយរបួសបាក់ជេីង២នាក់

ចែករំលែក៖

ភ្នំពេញ៖​ ឡំប្រឺតាមួយគ្រឿងខណៈកំពុងបេីកបរសុខៗបត់ភ្លាមដោយមិនបានស៉ីញ៉ូត្រូវយុវជន២នាក់ជិះម៉ូតូឌុបគ្នាមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកបណ្តាលឱ្យបាក់ជេីងទាំង២នាក់ហេីយឡំប្រឺតាគេចខ្លួនបាត់។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង១០នាទី​ រសៀលថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៤​ នៅចំណុចខាងលិចស្ពានអាកាសកប់ស្រូវ​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិព្រៃស្វាយ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញឡំប្រឺតាមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែបត់ឆ្វេងភ្លាមដោយមិនបានស៉ីញ៉ូ ភ្លាមនោះស្រាប់តែមានយុវជនពីរនាក់ជិះម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ1​ AW.4263​ បេីកបរដោយឈ្មោះ​ លី សុវណ្ណារ៉ា​ ភេទប្រុសអាយុ១៤ឆ្នាំ​ ជាសិស្ស​ រួមដំណេីរជាមួយឈ្មោះ សុខ សុវណ្ណារិទ្ធ​ អាយុ១៤ឆ្នាំ​ ជាសិស្ស​ ស្នាក់នៅម្តុំផ្សារកាណាស៉ីធី​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ បេីកបរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យបាក់ជេីងឆ្វេងទាំងពីរនាក់ បន្ទាប់មកឡំប្រឺតាក៏បេីកគេចខ្លួនបាត់ទៅ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផាដេីម្បីសង្គ្រោះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖