ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចត្រៀមបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យត្រៀមនឹងបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូទៅតុលាការនៅថ្ងៃទី៣០​ ខែមេសាឆ្នាំ២០២៤នេះដេីម្បីចាត់ការតាមនីតិវិធី។ 

ជនសង្ស័យឈ្មោះ ហ៊ែល ផាយុត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ស្នាក់នៅភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ចំណែកជនរងគ្រោះឈ្មោះ អ៊ែល ប៊ីណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកើតហេតុ វេលាម៉ោង ០២និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ជនសង្ស័យបានដើររើសអេតចាយ ហើយដើរចេញពីបុរីសន្តិភាពពីរ ដែលស្ថិត ភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះពេលជន សង្ស័យបានដើរទៅដល់ ចំណុចរោងចក្រនៅចំណុច ភូមិព្រៃស្ពឺ មិនបានឃើញមានម្ចាស់ នៅក្នុងឃ្លាំងពេលនោះជនសង្ស័យក៏បានចូលទៅ ក្នុងឃ្លាំង ហើយបានធ្វើសកម្មភាពលួច ម៉ូតូ និងបានបណ្តើរ ម៉ូតូចេញបានប្រហែល ១០០ ម៉ែត្រ ដោយទ្វារបងជាប់សោរ ហើយជនសង្ស័យក៏បានផ្ដួលម៉ូតូចោលនៅក្នុងបរិវេណរោងចក្រ រួចហើយជនសង្សក៏បានរត់ គេចខ្លួនបាត់ទៅ លុះភ្លឺឡើងជនសង្ស័យក៏បានទៅទីតាំងរោងចក្រម្តង ទៀតក្នុងគោល បំណង ដើម្បីទៅយក ម៉ូតូដែលបានផ្តួលចោលពីយប់ ដោយយោងទៅតាមកាមេរ៉ាសុវត្តិ ភាព ពេលនោះម្ចាស់រោងចក្របានឃើញជនសង្ស័យ ហើយបានឃាត់ខ្លួនរាយការណ៍ដល់ សមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចបាននាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី២ហើយបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បី អនុវត្តន៍តាមនីតិវិធីបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖