ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!

ចែករំលែក៖

    ភ្នំពេញ​ ៖​ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការង ប្រធានមន្ទីរទាំង០៧ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ  បានឆ្លៀតពេលចុះទៅត្រួតពិនិត្យអគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ដែលបាននិងកំពុងសាងសង់ថ្មីជិតរួចរាល់ ដើម្បីត្រៀមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នា ប្រកបដោយ ប្រណិតភាព គុណភាព តាមការរីកចម្រើនរបស់ប្រទេសជាតិ និងស្របតាមទស្សនដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍ តែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ពន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖