ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដស៊េរីទំនើប Jeep ពាក់ស្លាកលេខ នគរបាល​ បេីកបុករះឡំប្រឺតា និងរថយន្ដ០២គ្រឿង​រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ដស៊េរីទំនើប Jeep ពាក់ស្លាកលេខ នគរបាល បេីកបុករះឡំប្រឺតា និងរថយន្ដចំនួន០២គ្រឿងដែលចត់នៅលេីចំណីផ្លូវបណ្ដាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង១​ និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤​ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០៦ កែងផ្លូវ៥៧ សង្កាត់ បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនោះ​ គេឃេីញមានឡំប្រឺតា​មួយគ្រឿង​ នេះ​រថយន្តចំនួន០២គ្រឿងទៀត​ បានចតនៅលេីចំណីផ្លូវ៣០៦​ ។ លុះនៅពេលកេីតហេតុក៏មានរថយន្ដស៊េរីទំនើបម៉ាក Jeep មួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ នគរបាល 2-1188 ដែលបេីកបរដោយបុរសម្នាក់​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០៦​ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនល្មម​ រួចក៏បានរេចង្កូតទៅបុករះឡំប្រឺតា​ និងរថយន្ដចំនួន០២គ្រឿងដែលចត់ចោលលេីចំណីផ្លូវខាងលេី​ បណ្ដាលឲ្យរងការខូចខាតទ្វា​ និងកាងរថយន្ត​ ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណេីរណាម្នាក់ឡេីយ​ ។ 

    ក្រោយពេលកេីតហេតុ​ ភាគីរថយន្តបង្កបានឈប់រថយន្តដេីម្បីដោះស្រាយ​ ដោយបានចរចាជាមួយភាគីរងគ្រោះ​ មានទាំងឡំប្រឺតា​ និងរថយន្តចំនួន០២គ្រឿងទៀតដែលរងការខូចខាតខាងលេី​ បញ្ចប់រឿងនៅហ្នឹងកន្លែងកេីតហេតុតែម្ដង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖