ព័ត៌មានទាន់ហេតុការណ៍៖

សុីម៉ាក់រកឃើញ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ដោយបានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក ហេង រតនា អគ្គនាយក សុីម៉ាក់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ជីកប្រពន្ធ័ធារាសាស្ត្រទឹកស្រោចស្រពទេីបឃេីញ នាងពួន ព្រោះបានពួនសំងំលាក់ខ្លួនក្រោមដីក្នុងជម្រៅជាង៤ម៉ែត្រ រក្សាកម្លាំងជាង៥០ឆ្នាំមកហេីយ! ។ 

លោក ហេង រតនា អគ្គនាយក សុីម៉ាក់បានបន្តថា ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញអង្គភាពសុីម៉ាក់បានឆ្លេីយតបតាមសំណេីនៅការដ្ឋានជីកប្រឡាយទឹកស្ថិតនៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម! បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម ដោយបានដោះបន្សាបនិងដឹកជញ្ជូនដោយសុវត្ថិភាព!!

សូមរម្លឹកថា ៖ ក្នុងសម័យរដ្ឋប្រហារដោយរបប សេនាប្រមុខ លន់ នល់ គឺ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក រាប់លានគ្រាប់លើទឹកដីកម្ពុជា ដែលជាប្រវត្តិសាស្ត្រដ៏សែនជូរចត់ មិនអាចបំភ្លេចបាន ! អរគុណសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសទទួលបាន សន្តិភាព ពេញលេញ និងរីកចម្រើន ៕ 

ដោយ ៖ សិលា


ចែករំលែក៖