ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សោកស្ដាយណាស់ តារាកំប្លែងមាឌធំ នាយធុង បាន ទទួល មរណភាព ព្រោះតែជួបគ្រោះថ្នាក់និងជំងឺ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ តារាកំប្លែងនាយធុង បានទទួលមរណភាពហើយ ដោយសារតែជំងឺសួត  ហើយគាត់បានរអិលជើងដួលក្នុងបន្ទប់ទឹក ចំណាយពេលជាយូរទេីបអាចយកគាត់ទៅមន្ទីរពេទ្យបាន។ ដំណឹងនេះបានធ្វើអោយអ្នកគាំទ្រជាច្រើន រួមទាំងសិល្បករ សម្តែងក្តីសោកសង្រេង ព្រោះមិនគួរអោយជឿ វាពិតជាលឿនពេកហើយ ពិបាកនិងទទួលយកខ្លាំងមែនទែន។

នៅមុននេះ ផេករបស់នាយធុង បានបង្ហោះសារថា៖ ខ្ញុំបាទ Admin Page នាយធុងនឹងក្រុមការងារv-log នាយធុង សូមចូលរួមរំលែកទុក្ខដ៏គ្រៀមក្រំ ពីគ្រួសារ តារា កំប្លែង នាយធុងផង ពិតជាលឿនពេកហើយ ទទួលយកមិនបានទេ( R.I.P)។  

តារាសម្តែង ប៉ែន ចំរ៉ុង បាន រៀបរាប់ថា ក្នុងនាមសិល្បករមួយរូបសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនាយធុង ដែលបាត់សមាជិកគ្រួសារ ពិតជាលឿនពេកហើយ ពិបាកទទួលយកណាស់ ពិតជាស្លុតចិត្តខ្លាំងណាស់។សូមកុសលផលបុណ្យដែលខ្ញុំឧទ្ទិសដល់វិញ្ញាណក្ខន្តនាយអោយទៅកាន់សុគតិភពផងចុះ។ 

រីឯនាយព្រែកបានបង្ហោះសារយ៉ាងខ្លីថា  សង្ឃឹមថាជាតិក្រោយពួកម៉ាកនឹងមានសំណាងល្អជាងនេះ RIP ។ជាមួយគ្នានោះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បាននាំគ្នាសម្តែងក្តីអាណិត និងចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះផងដែរ។ ទើបតែឃើញថតវីដេអូកំប្លែងលេងម្សិលមិញសោះ ថ្ងៃនេះបែរជា ទទួលមរណភាពទៅវិញ តើអ្នកណាទទួលយកបានទៅ។ ទីតាំងធ្វើពិធីបុណ្យសព គឺនៅវត្តសន្សំកុសល។

គួរបញ្ជាក់ផងដែរថា តារាកំប្លែងនាយធុង គឺជាតារាមួយរូប ដែលមានសមត្ថភាព និងមានប្រជាប្រិយមួយរូប ដែលតែងតែបង្កើតវីដេអូកំប្លែង អោយពុកម៉ែបងប្អូន បានទស្សនា សើចសប្បាយរយៈពេលកន្លងមកនេះ។ ហើយក៏សង្ឃឹមថា ស្នាដៃសិល្បៈរបស់នាយធុង ដែលបានសាងឡើងទាំងប៉ុន្មាន នឹងទុកជាការចងចាំដ៏ល្អដល់ពុកម៉ែបងប្អូនក៏ដូចជាអ្នកគាំទ្រផងដែរ ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖