ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលស្រុកសាលាក្រៅ នៅវេលាម៉ោង១៩និង១៦ នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋស្លាប់ចំនួន១ករណី (ដួលស្លាប់) ស្ថិតនៅចំណុចកាស៉ីណូញ៉ូវហ្វធូណា ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចជំនាញបានបន្តថា÷ សាកសពស្ត្រីរងគ្រោះមានឈ្មោះ កុក ទិត អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្តកិច្ចនគរបាលបានបន្តទៀតថា÷ មុនពេលស្ត្រីខាងលើដួលស្លាប់ គឺស្ត្រីរូបនោះកំពុងធ្វើការនៅចំណុចកើតហេតុខាងលើ ពេលនោះជនរងគ្រោះគាត់មានអាការវិលមុខក៏បានសុំមេការចេញធ្វើការមុនម៉ោង ពេលចុះតាមជណ្ដើរក៏បានវិលមុខដួល ហើយក៏ត្រូវបានអ្នកធ្វើការនៅទីនោះគ្រាហ៍មកខាងមុខកាស៊ីណូដើម្បីរង់ចាំឡានពេទ្យ ពេលកំពុងរង់ចាំឡានពេទ្យជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ។ បើតាមសាច់ញាតិសពបានប្រាប់ថា សពមានជំងឺប្រចាំកាយ (ខ្សោយបេះដូង)។
សូមបញ្ចាក់ថា សពជាប្រជាពលរដ្ឋធម្មតា។ រហូតមកដល់ម៉ោង១០និង២០ នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលបាលខេត្តប៉ៃលិន និងកម្លាំងជំនាញកោសល្យវិច័យ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងគ្រូពេទ្យ បានចុះពិនិត្យសាកសពខាងលើហើយបានបញ្ជាក់ថា សពរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។
ពិនិត្យចប់សព្វគ្រប់យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន៕
ដោយ៖ ស សារ៉េត