ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៧នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៦ករណីទូទាំងប្រទេសថ្ងៃទី ០១ ឧសភា

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៧ នាក់ (ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ១៤នាក់(ស្រី ៦នាក់),ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៤នាក់(ស្រី ០នាក់),ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែឧសភា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៣២៧៩០១,៤២ក្រាម។​ មេតំហ្វេតាមីន(Wy)ស្មេីនិង​ ៨៨,៥៥ក្រាម។​ កេតាមីន(Ke)ស្មេីនិង​ ២២៦៨៤,០ក្រាម។​ អុិចស្តាសុី(mdma)ស្មេីនិង​ ១១៩៩១,៨៦ក្រាម។​ ហេរ៉ូអុីន(Heroine )ស្មេីនិង​ ២៨៤២៦,៨០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១៣អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ៤នាក់ ចាប់យកIce ១៥៨០២៤,០ក្រាម, Ke ២២៦៨៤,០ក្រាម និងHeroine ៧៤៣៤,០ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧៨ក្រាម។

*៣ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់  ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៣៨ក្រាម។

*៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥១ក្រាម។

*៥ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥១ក្រាម។

*៦ / ពោធិ៍សាត់៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៣ក្រាម។

*៧ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២៦ក្រាម។

*៨ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១៦៩៦៩៨,២៦ក្រាម, MDMA ១១៩៩១,៨៦ក្រាម នុងHeroine ២០៩៩២,៨០ក្រាម។

*៩ / តាកែវ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

កម្លាំងកងរាជអាវុធហត្ថខេត្ត រាជធានី -ខេត្ត​ ៤អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកWy ៨៨,៥៥ក្រាម។

*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៤ក្រាម។

*៣ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧២ក្រាម។

*៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១៧៤,៦៣ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖