ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​លេបត្របាក់​ផ្ទះប្រ​ជាពលរដ្ឋ​ជួល ចំនួន០៨បន្ទប់រងការ​ខូចខាត​ ផ្អើលទាំង​កណ្ដាល​អធ្រាត្រ​នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្លូវបេតុង ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ កាលពីវេលាម៉ោង០២:២០នាទីរំលងអធ្រាត្រ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ពន្លត់​អគ្គិភ័យ​ បាននាំគ្នា​ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជួយ​អន្តរាគមន៍​បាញ់ពន្លត់​ ប៉ុន្តែ​ដោយសារ​អំណាច​ភ្លេីងឆេះខ្លាំងពេក​ បណ្ដាលឱ្យ​បន្ទប់​ចំនួន​ ៨បន្ទប់​រងការខូចខាត​។ 

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះថ្មក្រោមឈើលើបន្ទប់ ចំនួន០៥បន្ទប់ អស់ទាំងស្រុង និងឆេះរោលដល់ផ្ទះក្បែរខាងខូចខាត ចំនួន០៣បន្ទប់ ហើយជញ្ជាំងផ្ទះថ្មម្ខាងទៀតខូចខាត ០៥%។

សូមបញ្ជាក់ថា​ នៅម៉ោង០៤:០០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប, រថយន្តអគ្គិភ័យង៧០ចំនួន ០៣គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ០៦ម៉ែត្រគូប៕

ដោយ​៖ តារា​


ចែករំលែក៖