ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញនៅព្រឹកនេះ គឺជាសក្ខីភាពមួយបង្ហាញពីជំនឿទុកចិត្តនិងសក្តានុពលកម្ពុជាជូនដល់វិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍ និងកំពុងធ្វើការសម្រេចចិត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ស ហើយបើយក្ខទៅណាហើយ នោះគេឯងនឹងឆាប់មើលឃើញ។ សម្ដេចថា យក្ខមែន តែមុននឹងយក្ខធ្វើអ្វីមួយ គឺតែងតែបានគិតគូរច្បាស់លាស់ណាស់ ដូច្នេះបើក្រុមហ៊ុនយក្ខមកកម្ពុជាប្រកបដោយភាពជឿទុកចិត្តហើយ នោះច្បាស់ណាស់ក្រុមហ៊ុនផ្សេងៗទៀត នឹងប្រាកដជាមានទំនុកចិត្តទៅតាមនោះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនតូយ៉ូតា ជាក្រុមហ៊ុនយក្ស មុននឹងគេធ្វើអ្វី គេគិតគូរច្បាស់លាស់ណាស់។ អីចឹង បើយក្សមកកម្ពុជា នឹងលើកទឹកចិត្ត ខ្ញុំថាក្រុមហ៊ុនផ្សេងទៀត នឹងមកកម្ពុជា។ នេះគឺជាការទាក់ម៉ូយធំណាស់»។
សម្តេចធិបតី ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជា គឺជាផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា ហើយសម្តេចបានបង្ហាញក្តីសង្ឃឹមថា មិត្តជប៉ុននឹងបន្តឈរយ៉ាងរឹងមាំជាមួយកម្ពុជា។ ក្រៅតែពីការដំឡើងរថយន្តហើយនោះ សម្តេចក៏ចង់ឱ្យក្រុមហ៊ុនពិនិត្យការវិនិយោគលើខ្ចៅ ឬពូករថយន្តជាដើម។
សូមជម្រាបថា រោងចក្រដំឡើងរថយន្តតូយ៉ូតា បោះទុនជិត ៣៧លានដុល្លារ ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង ក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ ៕
ដោយ ៖ សិលា