ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដោយទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ក្នុងចំណោមអង្គបោះឆ្នោតចំនួនជាង ៦០០សំឡេង

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដោយទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ក្នុងចំណោមអង្គបោះឆ្នោតចំនួនជាង ៦០០សំឡេង។ 

សូមជម្រាបជូនថា​ ដំណើរការ នៃការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ កំពុងប្រព្រឹត្ត​ទៅយ៉ាង​រលូនល្អ ក្រោមការចូលរួមពីសិល្បករគ្រប់ទម្រង់ ប្រមាណជាង៦០០នាក់ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា បេក្ខភាពឈរឈ្មោះ ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៦ នេះ មាន ៣រូប រួមមាន៖ ១. លោកជំទាវ ឧកញ៉ា ម៉ៅ ចំណាន ២. លោក គួច ឃេវិន ៣. លោក ផាត់ តារារ័ត្ន៕

ដោយ​៖ តារា​


ចែករំលែក៖