ព័ត៌មានទាន់ហេតុការណ៍៖

កុមារី ឡាយ លីឈីង អាយុ ៨ឆ្នាំ មានជំងឺក្លនលូនពីកំណើត ត្រូវបានសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយលើការ ព្យាបាល និងបានធ្វើការវះកាត់នៅមន្ទីរពេទ្យកុមារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ កុមារី ឡាយ លីឈីង អាយុ ៨ឆ្នាំ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មានជំងឺក្លនលូនពីកំណើត (Right crural hernia) ដោយក្ដីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នាំកុមារី មកពិនិត្យ និងព្យាបាល និងបានធ្វើការវះកាត់នៅមន្ទីរពេទ្យកុមារជាតិ ។

បច្ចុប្បន្ននេះ កុមារី ឡាយ លីឈីង បានធូស្រាល និងអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ក្រុមគ្រួសារមានក្តីត្រេកអរជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយលើការវះកាត់ព្យាបាល ស្នាក់នៅ ម្ហូបអាហារ ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណក្រុមគ្រូពេទ្យ TYDA៕

ដោយ ៖ សិលា


ចែករំលែក៖