ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០២ ឧសភា ចំនួន ២៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៨ នាក់ (ស្រី ០៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ រួមមាន ៖

+ជួញដូរ ៤ករណី ឃាត់ ៩នាក់(ស្រី ២នាក់)

+ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣២នាក់(ស្រី ៤នាក់)

+ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែឧសភា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៤៤៦,៧៣ក្រាម។

-អុិចស្តាសុី(mdma)= ៤៤,៨២ក្រាម។

លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៦អង្គភាព

១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៦១,៤០ក្រាម និងMDMA ៤៤,៨២ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ២០៥,៥២ក្រាម។

៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៥ក្រាម។

៤ / រាជធានីភ្នំពេញ៖ រក្សាទុក ៦ករណី ឃាត់ ១៤នាក់ ស្រី ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៨៧ក្រាម។

៥ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់ ចាប់យកIce ៩,៣២ក្រាម។

៦ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៦៦,៦១ក្រាម។

PM : ៣អង្គភាព

១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២០ក្រាម។

២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៦ក្រាម។

៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់៕

ដោយ ៖ សិលា


ចែករំលែក៖