អ្នកចាំទី David Raya របស់ Arsenal បានឈ្នះស្រោមដៃមាសរបស់ Premier League បន្ទាប់ពីក្រុម Luton បានស៊ុតបញ្ចូលទីស្មើ១ទល់១ទល់នឹង Everton ដែលអ្នកចាំទី Jordan Pickford មិនអាចរារាំងបាល់ចូលទីនេះកាលពីថ្ងៃសុក្រនាំឲ្យអ្នកចាំទីរូបនេះរបូត១គ្រាប់ទៀត ចាញ់អ្នកចាំទី David Raya របស់ Arsenal។
Raya បានរក្សា Clean Sheet ចំនួន១៤ដងក្នុងការប្រកួតលីកចំនួន២៩នៅរដូវកាលនេះ ដោយបានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Brentford នៅរដូវក្តៅ។
មុនពេលការប្រកួតរបស់ Everton នៅថ្ងៃសុក្រ Pickford គឺជាអ្នកចាំទីតែមួយគត់ដែលអាចយកឈ្នះ Raya ក្នុងការទទួលបានស្រោមដៃមាសរដូវកាលនេះ ប៉ុន្តែក្តីសង្ឃឹមរបស់ Pickford ក្នុងការឈ្នះពានរង្វាន់បុគ្គលនោះត្រូវបានបញ្ចប់នៅពេលដែល Elijah Adebayo តាមស្មើសម្រាប់ Luton បន្ទាប់ពី២១នាទីក្នុងលទ្ធផលស្មើ ១–១ របស់ក្រុមរបស់គាត់កាលពីថ្ងៃសុក្រ។
អ្នកចាំទី Everton និងអង់គ្លេសរូបនេះនៅតែតាមពីក្រោយ Raya ដោយ Clean Sheet ២ប្រកួតដែលនៅសល់ ហើយល្អបំផុតគឺអាចតាមពីក្រោយអ្នកចាំទីអេស្ប៉ាញ Raya ប៉ុណ្ណោះ។
នៅពេលដែល Raya ចូលរួមជាមួយខ្ចីជើងពេញមួយរដូវកាលពី Brentford ក្នុងខែសីហា ជាមួយនឹងជម្រើសដើម្បីធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍។ ក្រុមកាំភ្លើងធំមានអ្នកចាំទីម្នាក់រួចហើយនៅ Aaron Ramsdale ដែលបានលេងទាំងអស់៣៨ប្រកួតរបស់ Arsenal កាលពីរដូវកាលមុន ដោយរក្សាបានClean Sheet ១៤ដង។
មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើការស្ទង់មតិរបស់ BBC Sport ទទួលបានលទ្ធផល៦៣% និយាយថា Ramsdale គួរតែរក្សាតំណែងរបស់គាត់លើ Raya ។ Raya មានការចាប់ផ្តើមមិនសូវល្អសម្រាប់រដូវកាលនេះ ជាមួយនឹងពិន្ទុទាបបំផុតរបស់គាត់បន្ទាប់ពីបានបង្កើតកំហុសចំនួន២ក្នុងការប្រកួតចុងក្រោយរបស់ Arsenal ឈ្នះ ៤–៣ លើ Luton កាលពីខែធ្នូ។
ប៉ុន្តែគាត់គឺជាវីរបុរសសម្រាប់ក្រុមរបស់គាត់កាលពីខែមីនា នៅពេលដែលគាត់បានសង្រ្គោះបាល់ប៉េណាល់ទីចំនួន២គ្រាប់ ខណៈដែលក្រុម Arsenal បានផ្តួលក្រុម Porto ក្នុងការស៊ុតបាល់បញ្ចូលទីដើម្បីឈានទៅដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។
ប្រធានអ្នកនិពន្ធកីឡាបាល់ទាត់របស់ BBC លោក Phil McNulty ថែមទាំងបាននិយាយថា ទម្រង់លេងរបស់គាត់នៅយប់នោះបានដោះស្រាយរាល់ការជជែកវែកញែកអំពីស្ថានភាពរបស់គាត់ជាអ្នកចាំទីជម្រើសដំបូងរបស់ Arsenal។
ចាប់តាំងពីបានចូលទៅក្នុងក្រុម Arsenal ក្នុងខែកញ្ញា Raya បានខកខានការប្រកួតលីកតែ២ប៉ុណ្ណោះនៅរដូវកាលនេះនៅពេលដែលគាត់មិនមានសិទ្ធិជួបជាមួយក្លិបដើមរបស់គាត់គឺ Brentford។ រីឯ Ramsdale បានលេងក្នុងការប្រកួតទាំងពីរនេះ ដោយ Arsenal ឈ្នះ ១–០ និងលើកទីពីរ ២–១ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)