ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់នាងខ្ញុំដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Dail

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះសារលើផេកផ្លូវការ គឺសូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់នាងខ្ញុំដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Dail

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសំណេរថា ៖ សូមជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា🙏

លោកស្រីបណ្ឌិតបន្តថា ៖ ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់នាងខ្ញុំដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី ០២ ឧសភា កន្លងមកនេះ។ នាងខ្ញុំពិតជាមានការរំភេីបណាស់ដែលបងប្អូន រួមទាំងអ្នកដែលបានធ្វេីការងារជាមួយនាងខ្ញុំកន្លងមក ព្រមទាំងបងប្អូនភាគច្រេីនបានតាមដានសកម្មភាពនិងការងារសង្គមរបស់នាងខ្ញុំ មានការស្រលាញ់រាប់អាន និងជឿជាក់លេីនាងខ្ញុំ🙏 

ការគាំទ្រ ស្រលាញ់នឹងការពារនាងខ្ញុំនេះ គឺជាកំលាំងចិត្តមួយដ៏សំខាន់ដេីម្បីជួយដល់នាងខ្ញុំក្នុងការបន្តនូវសកម្មភាពមនុស្សធម៌នេះបន្តទៅមុខទៀត។ 🙏🙏❤️។ 

សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញមុខការពារភរិយារបស់សម្ដេច គឺលោកស្រីបណ្ឌិត ពេជ ចន្ទមុនី ដោយសម្ដេចបានលើកឡើងថា លោកស្រីបណ្ឌិត គឺជាភរិយាមួយរូបដែលមិនលូកលាន់ការងារស្វាមីជាដាច់ខាត សូម្បីរឿងតូចតាច ដូច្នេះកុំនិយាយដល់រឿងអន្ដរាគមន៍តំណែងមន្រ្ដី គឺភរិយារបស់សម្ដេចមិនធ្វើនោះទេ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃមុន លោកស្រីបណ្ឌិត សួរសម្ដេចថា ម៉េចបានគេជេរសម្ដេចថាជាយួនជនផ្ដាច់ការ និងថាពុករលួយ សម្ដចតបប្រាប់លោកស្រីបណ្ឌិត វិញថា ធ្វើម៉េចបើជាប្រពន្ធនាយករដ្ឋមន្រ្ដីទៅហើយ ដូច្នេះត្រូវតែប្រឈមនឹងបញ្ហាខ្លះៗ។

សម្ដេចបានបន្តថា ប្រជាពលរដ្ឋបានឃើញសកម្មភាពរបស់លោកស្រីបណ្ឌិត ជាច្រើនក្នុងសង្គម តាមរយៈសកម្មភាពនានា ដូចជា សកម្មភាពកាលជំនានកូវីដ១៩ជាដើម កិច្ចការសង្គមជាមួយក្រុមគ្រូពេទ្យ TYDA ការចុះមូលដ្ឋានជួយប្រជាពលរដ្ឋ និងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋជាដើម ពិសេសគឺភាពសាមញ្ញារបស់លោកជំទាវ និងមានភាពរួសរាយរាកទាក់ទោះបីលោកជំទាវក្លាយជាស្ត្រីទី១ ក៏មិនប្រែប្រួលឡើយ។

សម្ដេចធិបតីបានបន្ដថា «គាត់ជាភរិយាដែលមិនដែលលូកលាន់ការងារស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី រឿងពាក់ព័ន្ធជាមួយកិច្ចការងារប្ដី ភរិយារបស់ខ្ញុំមិនដែលពាក់ព័ន្ធនោះឡើយ តាំងពីខ្ញុំនៅកាន់អង្គភាពដំបូងមកម្ល៉េះ គឺភរិយារបស់ខ្ញុំមិនទៅក្បែរតែម្ដង ប្រសិនបើមានកិច្ចការងារ ឬបុណ្យទានផ្សេងៗភរិយាខ្ញុំ សុខចិត្តជួយពីចម្ងាយដើម្បីកុំឲ្យមានពាក្យ» ៕

ដោយ ៖ សិលា


ចែករំលែក៖