ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្តមួយគ្រឿងអស់ទាំងស្រុង នៅលេីផ្លូវល្បឿនលឿន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ហាក់ដូចជាឆេះរថយន្តនៅលេីផ្លូវល្បឿនលឿន ជាញឹកញាប់ ដោយមូលហេតុផ្សេងៗ ខ្លះបែកកង់ ខ្លះឆ្លងចរន្តភ្លើង ខ្លះទៀតបង្កគ្រោះចរាចរណ៍ ។ល។ ដូច្នេះសុទ្ធតែជាចំណុចដែលអ្នកបើកបរ យកចិត្តទុកដាក់ ពិនិត្យលើបច្ចេកទេសយានយន្ត ដើម្បីសុវត្ថិភាព ។ 

ជាក់ស្តែង ! ម្សិលមុិញឆេះរថយន្តមួយគ្រឿងអស់ទាំងស្រុង នៅលេីផ្លូវល្បឿនលឿន កាលពីវេលាវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុគីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅពីភ្នំពេញ -ព្រះសីហនុ ស្ថិតនៅក្នុង ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ តែមិនបានប៉ះពាល់ដល់មនុស្សទេ។ 

ប្រភេទរថយន្ត ដែលបានឆេះនេះ TOYOTA CAMARY ពណ៌ស មានស្លាកលេខ កណ្តាល 2C-9690 ដោយរថយន្តឆេះអស់ទាំងស្រុង ដែលមានម្ចាស់ឈ្មោះ មឿន ឆៃយុទ្ឋ ភេទ ប្រុស ជនជាតិខ្មែរ។ ចំពោះមូលហេតុ បណ្តាល មក ពី ឆ្លងចរន្តភ្លើងក្នុងរថយន្តបង្ករជាអគ្គិភ័យ ហេីយពេលកេីតហេតុមិនមានរថយន្តអគ្គិភ័យទៅជួយអន្តរាគមន៍ទេ ដោយសារសមត្ថកិច្ចជំនាញមិនបានទទួលព័ត៌មានពីក្រុមហ៊ុនផ្លូវល្បឿនលឿន ៕

ដោយ ៖ សិលា


ចែករំលែក៖