ភ្នំពេញ ៖ ក្មេងស្រីរងគ្រោះ ត្រូវជនសង្ស័យទាំង២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥ .១៦ និងទី១៧ ខែមេសា ឆ្នំា២០២៤។
ប្រភពព័ត៌មានបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះដោយការរំលោភបូក នៅសៀមរាបបានមកដល់អង្គការ AFESIP Cambodia នៅភ្នំពេញ ដោយមានការទទួលស្វាគមន៍ដោយលោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ ។
សូមរម្លឹកថា ៖ ខណៈឪពុករបស់នាង ខឹងក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសចាប់កូនគាត់រំលោភបូក ប្រើហិង្សាទៅលើជនល្មើស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយមកមានការអន្តរាគមន៍ជាបន្ទាន់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទើបល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ តុលាការដោះលែងឱ្យមានសេរីភាពវិញ នាងជាកូនអាយុ១៥ឆ្នាំ ក៏យំលុតជង្គង់សំពះសូមទោសឪពុក ជួបគ្រោះបែបនេះ ឃើញរូបភាពនោះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ស្ទើរស្រក់ទឹកភ្នែក ពេលឃើញទិដ្ឋភាពមួយនេះ! កូនស្រីដែលរងការឈឺចាប់ដោយសាររំលោភបូក ឱបលោកពុក ក្រោយពេលដោះលែងពីគុក!
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ផ្ញើលិខិតទៅប្រធានតុលាការ និងព្រះរាជអាជ្ញាខេត្តសៀមរាប ក្រោយមានព័ត៌មានក្មេងស្រីអាយុ១៥ម្នាក់ ត្រូវបានមនុស្សមួយក្រុមចាប់រំលោភបូក ហើយចាប់ឪពុកដាក់ពន្ធនាគារ! តាមលិខិតនេះ លោករដ្ឋមន្រ្តី ស្នើឲ្យពិនិត្យ និងបញ្ចប់ការឃុំខ្លួនឪពុកក្មេងស្រីរងគ្រោះ! ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្តល់យុត្តិធម៌ប្រជាពលរដ្ឋ ក្នុងប្រព័ន្ធតុលាការ ប្រកបដោយភាព ទទួលខុសត្រូវ ៕
ដោយ ៖ សិលា