ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញមានវត្តមាន ៤ថ្ងៃពេញ ដើម្បីដឹកនាំ តាមដាន និងត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ

ចែករំលែក៖

ភ្នំពេញ​ ៖​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចាប់តាំងពីថ្ងៃទី២ រហូតមកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ​ បានអញ្ជើញមានវត្តមាន តាំងពីព្រឹករហូតដល់ពេលរសៀល រយៈពេល ៤ថ្ងៃពេញ ដើម្បីជ្រើសរើសវិញ្ញាសាសម្រាប់ការប្រឡងប្រជែងក៏ដូចជា ដឹកនាំ តាមដាន ត្រួតពិនិត្យ វឌ្ឍនភាពនៃដំណើរការប្រឡង។ 

      បន្ថែមលើវត្តមាននៃការអញ្ជើញជ្រើសរើសវិញ្ញាសានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចុះត្រួតពិនិត្យតាមបណ្តាមណ្ឌលនីមួយៗ រួមមាន តាមបន្ទប់ប្រឡង និងចំណុចពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាទៅដល់ដំណើរការនៃការប្រព្រឹត្តទៅ ស្របតាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

    ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញសាកសួរសុខទុក្ខទៅដល់អាណាព្យាបាល សាច់ញាតិរបស់បេក្ខជនដែលបានរង់ចាំលើកទឹកចិត្តបេក្ខជននៅក្រៅមណ្ឌលប្រឡងផងដែរ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖